ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តួកគី​បន្ត​បង្កើន​កង​កម្លាំង​យោធា​នៅ​ស៊ីរី​នៅ​ពេល​ស្វះ​ស្វែង​ឱ្យ​មាន​ដំណោះ​ស្រាយ​ខាង​ការទូត​ពី​រដ្ឋាភិបាល​ក្រុងមូស្គូ


រូបភាព​ថត​ពី​លើ​អាកាស​បង្ហាញ​​កង​ទ័ព​តួកគី​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភូមិ Qaminas ប្រមាណ​៦​គ.ម ពី​ទីក្រុង Idlib ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០២០។
រូបភាព​ថត​ពី​លើ​អាកាស​បង្ហាញ​​កង​ទ័ព​តួកគី​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភូមិ Qaminas ប្រមាណ​៦​គ.ម ពី​ទីក្រុង Idlib ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០២០។

ប្រទេស​តួកគី​បញ្ជូន​កង​រថក្រោះ​និង​រថ​ពាស​ដែក​ទៅ​ក្នុង​ខេត្ត​ Idlib ​នៃ​ប្រទេស​ស៊ីរី​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​នៅ​តែ​បន្ត​ការ​វាយ​លុក​របស់​ខ្លួន​ប្រឆាំង​នឹង​តំបន់​ចុង​ក្រោយ​បង្អស់​របស់​ពួក​ឧទ្ទាម។​

ក៏​ប៉ុន្តែ​នៅ​ក្នុង​ការ​កាយវិការ​មួយ​សម្រាប់​រដ្ឋាភិបាលក្រុង​មូស្គូ ​រដ្ឋាភិបាលក្រុង​អង់ការ៉ា​ សន្យា​ថា​នឹង​បង្ក្រាប​ពួក​ជ្រុល​និយម​នៅ​ក្នុង​តំបន់​ Idlib ​ជាមួយ​នឹង​ការ​អំពាវ​នាវ​ឱ្យ​មាន​«កិច្ច​ឈប់​បាញ់គ្នា​ជាប់​លាប់​មួយ»​ផង​ដែរ។

កង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​បាន​និយាយ​អះអាង​ថា ​ពួក​គេ​បាន​រុល​ទៅ​មុខប្រឆាំង​នឹង​សំបុក​ចុង​ក្រោយ​បង្អស់​របស់​ពួក​ឧទ្ទាម។ ក៏ប៉ុន្តែ​នៅ​ក្នុង​សញ្ញា​មួយ​នៃ​ការ​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​ ពួក​ឧទ្ទាម​បាន​និយាយ​អះអាង​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​របស់​រដ្ឋាភិបាល​ស៊ីរីកាល​ពី​ថ្ងៃសុក្រ ​ដែល​ជា​ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​ទី​ពីរ​ក្នុង​សប្តាហ៍​នេះ។

មាន​ការ​រាយការណ៍​ថា ​រដ្ឋាភិបាលក្រុង​អង់ការ៉ា​ បាន​បង្កើន​ការ​ផ្តល់​អាវុធ​បាញ់​យន្តហោះ​និង​បាញ់​រថក្រោះ​ទៅ​ឱ្យពួក​ឧទ្ទាម​ជាមួយ​នឹង​ការ​បញ្ជូន​រថពាស​ដែក​និង​រថក្រោះ​រាប់​រយ​គ្រឿង​ផង​ដែរ។

កំណើន​វត្តមាន​យោធា​នេះ​មាន​ឡើង​ក្រោយ​ប្រធានាធិបតី​តួកគី​ លោក​ Recep Tayyip Erdogan ​បាន​សន្យា​ថា​នឹង​រុញច្រាន​កង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​ពី​Idlib ​ប្រសិន​បើ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​មិន​ដក​ថយ​មុន​ដំណាច់​ខែ​កុម្ភៈ​ទេ​នោះ។ ​ឱសានវាទ​នេះ​មាន​ឡើង​ក្រោយ​ពី​កង​ទាហាន​ស៊ីរី​បាន​សម្លាប់​ទាហាន​តួកគី​ ១៤​នាក់​ក្នុង​ខែ​នេះ៕

XS
SM
MD
LG