ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​​រដ្ឋាភិបាល​ស៊ីរី​រុល​ទៅ​មុខ​ទៅ​កាន់​ពួក​ឧទ្ទាម​ទោះ​ណា​ជា​មាន​ការ​ព្រមាន​ពី​ប្រទេស​តួកគី​ក៏​ដោយ


កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ចូល​ទៅ​ក្នុង​ភូមិ Tel-Toukan ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ចូល​ទៅ​ក្នុង​ភូមិ Tel-Toukan ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​កំពុង​រុល​ទៅ​មុខ​ទៅ​កាន់​ក្រុង Idlib ដែល​ជា​សំបុក​ចុង​ក្រោយ​បង្អស់​របស់​ពួក​ឧទ្ទាម​នៅពេល​ប្រឈម​នឹង​ការ​គំរាមកំហែង​ខាង​យោធា​ជា​ថ្មី​ដោយ​ប្រទេស​តួកគី។ ​ក៏​ប៉ុន្តែ​ជាមួយគ្រោះថ្នាក់​នៃ​ការ​ប្រឈម​គ្នា​ រដ្ឋាភិបាល​ក្រុង​ Ankara កំពុង​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ​ និង​គំនាប​សង្កត់​ក្នុង​ប្រទេស​ឱ្យ​ផ្លាស់ប្តូរ​គោលជំហរ​ខ្លួនចំពោះ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់។​

ជាមួយ​ការ​វាយ​យក​បាន​ក្រុង​ Saraqeb របស់ពួក​ឧទ្ទាម កង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​កំពុង​ពង្រឹង​ការ​គាប​សង្កត់​របស់​ខ្លួនលើ​ក្រុង​ Idlib។​ ក្រុង​ Saraqeb បាន​រលំ​នៅ​ក្រោយ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ហើយ​រដ្ឋាភិបាល​ក្រុង Ankara បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​ឱ្យ​បញ្ឈប់​ការ​វាយលុក​របស់​ខ្លួន។

កង​កម្លាំង​តួកគី មាន​ប៉ុស្តិ៍​សង្កេតការ​យោធា​បួន​នៅជុំវិញក្រុង Saraqeb។​ ប៉ុស្តិ៍​ទាំង​នេះជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ​កាលពី​ឆ្នាំ២០១៨​រវាង​រដ្ឋាភិបាលក្រុង Ankara និងរដ្ឋាភិបាល​ក្រុង​មូស្គូ​ដើម្បី​បង្កើត​តំបន់​បន្ធូរ​ភាព​តានតឹងនៅ​ក្នុងក្រុង Idlib ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិចគ្នា​រវាងពួក​ឧទ្ទាម​និង​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។

រដ្ឋាភិបាល​ក្រុង Ankara បាន​បដិសេធ​មិន​ព្រម​ដក​ថយ​ពី​ប៉ុស្តិ៍​ទាំង​នេះទេ។ ក៏ប៉ុន្តែ​អ្នកវិភាគ​ព្រមាន​ថា​កងកម្លាំង​តួកគី​កំពុងប្រឈម​នឹង​ស្ថានភាព​មិន​អាច​ការពារ​បាន៕

XS
SM
MD
LG