ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចោទ​ប្រកាន់​បព្វជិត​ឥស្លាម​ Fethullah Gulen​ ថា​នៅ​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ


បព្វជិត​ Fethullah Gulen ដែល​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​និង​​រងការ​ចោទ​ប្រកាន់​ថា​នៅ​ពីក្រោយ​រដ្ឋ​ប្រហារ​ដែល​បរាជ័យ​ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​លោក​ មុន​ពេល​ផ្តល់បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​ពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
បព្វជិត​ Fethullah Gulen ដែល​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​និង​​រងការ​ចោទ​ប្រកាន់​ថា​នៅ​ពីក្រោយ​រដ្ឋ​ប្រហារ​ដែល​បរាជ័យ​ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​លោក​ មុន​ពេល​ផ្តល់បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​ពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

បព្វ​ជិត​ឥស្លាម​ Fethullah Gulen ត្រូវ​បាន​ចោទ​ប្រកាន់ថា​ ​ឋិត​នៅ​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ពេលថ្មីៗ​នេះ។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​បុរស​ពីរ​នាក់​ដែល​កាល​ពី​ពេល​មុន​ត្រូវ​បាន​គេចាត់​ទុក​ថា​ជាសម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ មាន​ភាព​អាក្រក់​ឡើងៗ។​

លោក​ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan​ បាន​បន្ទោស​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នេះ​លើ​ពួក​អ្នកគាំ​ទ្របព្វជិត ​Gulen ​ដែល​ជា​មហា​សត្រូវ​របស់​លោក​មាន​មូលដ្ឋាន​នៅ​ក្នុង​ស.រ.អា. ​ដែល​ចលនា​ឈ្មោះ​ Hizmet ​របស់​បព្វជិត​នេះ​មាន​វត្តមាន​ប្រកប​ដោយ​ឥទ្ធិពល​នៅ​ក្នុង​សង្គម​តួកគី​ ដោយ​មាន​រួម​បញ្ចូល​ទាំង​បណ្តាញ​ផ្សាយ​ព័ត៌មាន ​ប៉ូលិស ​និង​អង្គការ​តុលាការ។

បព្វជិត​ Gulen​ បាន​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​មួយ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​នូវ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នេះ​ ហើយ​បាន​បដិសេធ​ជា​ដាច់​ខាត​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក​នៅ​ពី​ក្រោយ​ការ​ប៉ុនប៉ង​នេះ។​

លោក ​Gulen​ បាន​និយាយ​ថា៖ «គេ​គួរ​តែឈ្នះ​ហើយ​បង្កើត​រដ្ឋាភិបាលតាម​រយៈ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធ៌ម មិន​មែន​តាមរយៈ​ការ​ប្រើ​កម្លាំង​ទេ។ ខ្ញុំ​សូម​បួង​សួង​ដល់​ព្រះ​អាទិទេពឲ្យ​ជួយ​ដល់​ប្រទេស​តួកគី​ ជួយ​ដល់​ពលរដ្ឋ​តួកគី​ និងក្​រុម​ជន​ទាំង​ឡាយ​ដែល​កំពុង​ឋិតនៅ​ក្នុង​ប្រទេស​តួកគី នៅ​ពេល​បច្ចុប្បន្ន​នេះ​ និង​សូម​ឱ្យ​ស្ថានការណ៍​នេះ​ត្រូវ​បាន​ដោះស្រាយដោយ​សន្តិវិធី​និង​យ៉ាង​ឆាប់រហ័ស»។

លោក ​Gulen​ បាន​ថ្លែង​បន្ត​ថា៖ «ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​បាន​រង​ទុក្ខ​វេទនា​នៅ​ក្រោម​រដ្ឋប្រហារ​យោធា​ជា​ច្រើន​ដង​កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​នេះ​ វា​ជា​ការ​ប្រមាថ​មើល​ងាយ​ដោយ​ នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ការ​ទាក់​ទិន​ជាមួយ​ការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​នោះ»។

លោក​ប្រធានាធិបតី​ Erdogan​ ប្រឈម​មុខ​នឹង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ស៊ើប​អង្កេត​អំពី​អំពើពុក​រលួយ។ ប៉ុន្តែ​លោក​បាន​បន្ទោសបញ្ហា​របស់​លោក​ថា​ដោយ​សារពួក​អ្នក​ដើរ​តាម​បព្វជិត​ Gulen​ និង​ប្រទេស​មហាអំណាច​បរទេស។

លោក​ប្រធានាធិបតី​នៃ​ប្រទេស​តួកគី​រូប​នេះ​ បាន​ចោទ​ប្រកាន់​ជា​ញឹកញយ​ដល់​អតីត​សម្ព័ន្ធ​មិត្ត​របស់​លោក​ដែល​រស់​នៅ​និរទេស​ខ្លួន​ក្នុង​រដ្ឋ​ Pennsylvania នា​ប៉ែក​ខាង​កើត​ស.រ.អា.​ថា​ បាន​ខិតខំ​ព្យាយាម​រំលំ​រដ្ឋាភិបាលរបស់​លោក។

រដ្ឋាភិបាល​ស.រ.អា.​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ច្បាស់​អំពី​ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​មុនៗ​ដោយ​លោក​ Erdogan ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG