ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ត្រូវបាន​គ្រា​ចុះពី​ឆាក​ក្នុង​រដ្ឋ Pennsylvania បន្ទាប់​ពី​មាន​ស្នូរ​កាំភ្លើង​បាន​បន្លឺ​ឡើងក្នុងហ្វូង​មនុស្ស


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធានាធិបតី លោក Donald Trump ត្រូវ​បាន​គេ​ជួយ​គ្រាចុះពី​លើ​ឆាក​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​ក្នុងទី​ក្រុង Butler រដ្ឋ Pennsylvania កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធានាធិបតី លោក Donald Trump ត្រូវ​បាន​គេ​ជួយ​គ្រាចុះពី​លើ​ឆាក​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​ក្នុងទី​ក្រុង Butler រដ្ឋ Pennsylvania កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

លោក Donald Trump ត្រូវ​បាន​គេ​គ្រា​ចុះពី​លើ​ឆាក​នៅ​ឯ​ការ​ជួប​ជុំ​គ្នា​ក្នុង​ទីក្រុង Butler រដ្ឋ Pennsylvania បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាន​បន្លឺក្នុងហ្វូង​មនុស្ស។

លោក Trump កំពុង​បង្ហាញ​តារាង​តួរ​លេខ​ជនអន្តោប្រវេសន៍​ឆ្លង​កាត់​ព្រំដែន នៅ​ពេល​ដែល​សំឡេង​ផ្ទុះឡើង​ក្នុង​ហ្វូងមនុស្ស។ លោក Trump អាច​ត្រូវ​បាន​គេ​ឃើញ​លើក​ដៃ​ស្តាំ​ឡើង ហើយមើល​ទៅ​មាន​ឈាម​នៅ​លើ​មុខ​របស់​លោក។

លោកបានឱនពួនយ៉ាង​លឿន​នៅ​ពី​ក្រោយវេទិកា​សុន្ទរកថា ខណៈ​អង្គរក្សរបស់​លោក​បានប្រញាប់ប្រញាល់​រត់​ទៅ​លើ​ឆាក ហើយហ្វូង​មនុស្ស​បាន​ស្រែក​បន្ទរ។ ស្នូរ​កាំភ្លើង​បាន​បន្ត​ខណៈ​អង្គរក្ស​ចូល​ទៅ​ជួយ​លោកទៅ​លើ​ឆាក។

ហ្វូង​មនុស្ស​បាន​ត្រេកអរ​ពេល​លោកក្រោក​ឡើង​វិញ ហើយ​លើ​កដៃក្តាប់​ឡើង។

ក្បួនដង្ហែ​របស់​លោក​បាន​ចាកចេញ​ពី​កន្លែង​កើតហេតុណ៍។ ស្ថានភាព​របស់​លោក​នូវ​មិន​ទាន់​ដឹងភ្លាមៗទេ។

ប៉ូលិស​បាន​ចាប់ផ្តើម​ជម្លៀស​មនុស្ស​ចេញ​ពីកន្លែងកម្មវិធីភ្លាមៗ បន្ទាប់ពី​លោក Trump ចាក​ចេញ​ពី​ឆាក។

កងអង្គរក្សរបស់​សហរដ្ឋ​អាមេរិក និង​ភ្នាក់ងារ​អនុវត្តច្បាប់​ផ្សេង​ទៀត មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សារ​សាកសួរ​នោះ​ទេ។

លោកប្រធានាធិបតី Joe Biden កំ​ពុង​ចាកចេញពីអភិបូជានៅឆ្នេរ Rehoboth ក្នុងរដ្ឋ Delaware ហើយ​គ្រាន់តែឆ្លើយថា «ទេ» នៅ​ពេល​លោក​ត្រូវ​បាន​សួរថា​តើលោក​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​អំពី​ឧប្បត្តិហេតុ​ដែរ​ឬ​ទេ។

XS
SM
MD
LG