ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ នឹងចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយចំនួន​ព្រម​ទាំង​ជួប​ជាមួយ​លោ​កប្រធានសភា​តំណាង​រាស្ត្រអាមេរិក


លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំរួម​ទាំង​មេដឹក​នាំ​សភា​និង​គ្រួសារ​របស់​លោកខណ​ពេល​ដែល​លោក​កំពុង​ចុះ​ហត្ថលេខា​ជ្រើស​តាំង​គណរដ្ឋមន្រ្តី​ក្នុង​បន្ទប់តំណាង​រាស្រ្ត​ប្រធានាធិបតី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២០ មករា ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំរួម​ទាំង​មេដឹក​នាំ​សភា​និង​គ្រួសារ​របស់​លោកខណ​ពេល​ដែល​លោក​កំពុង​ចុះ​ហត្ថលេខា​ជ្រើស​តាំង​គណរដ្ឋមន្រ្តី​ក្នុង​បន្ទប់តំណាង​រាស្រ្ត​ប្រធានាធិបតី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២០ មករា ២០១៧។

នៅ​ថ្ងៃ​ចន្ទនេះ​ លោក​ប្រធានាធិបតី​ស​.រ.អា. Donald Trump កំណត់នឹង​ជួប​ជាមួយ​លោក Paul Ryan ប្រធានសភា​តំណាង​រាស្ត្រអាមេរិកាំង​និង​ចុះហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិមួយ​ចំនួន​នៅ​ពេលដែល​រដ្ឋបាល​របស់លោក​ចាប់ផ្តើម​បំពេញ​ការងារ​ក្នុង​សប្តាហ៍​ទី​មួយ។​

សេតវិមាន​មិនបាន​និយាយ​ប្រាប់ឱ្យ​ដឹង​អំពី​បញ្ហា​អ្វី​ខ្លះ​ដែល​ជា​ប្រធានបទ​នៃ បទបញ្ជានីតិ​ប្រតិបត្តិទាំង​នេះទេ។​

នៅ​ក្នុង​ពេល​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ លោក​ Trump បាន​សន្យា​ថា​នឹង​លុប​ចោល​បទបញ្ជា​ដែល​លោកអតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បានចុះហត្ថលេខា​ ហើយ​នៅ​ក្រោយ​លោកបានជាប់ឆ្នោត​លោក​បានលាតត្រដាង​ផែនការ​មួយ​សម្រាប់រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃរដ្ឋបាល​លោកដែលមានរួម​បញ្ចូលការ​ផ្តល់ដំណឹង​អំពី​ផែនការ​របស់ស.រ.អា.ក្នុង​ការ​ដកខ្លួន​ថយ​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មភាពដៃ​គូ​ឆ្លង​កាត់មហា​សមុទ្រ​ប៉ាស៊ីហ្វិក មានប្រទេស​ជាតិ១២ជា​សមាជិកនិង​ក្នុងការ​ធ្វើការ​ចរចា​ជា​ថ្មី​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ហៅ​កាត់ថា​ NAFTA ជាមួយ​ប្រទេស​ម៉ិកស៊ិក និង​ប្រទេស​កាណាដា។​

លោក Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន​បាននិយាយ​កាល​ពីសប្តាហ៍មុន​ថា «ខ្ញុំយល់ថា​លោក​អ្នកនឹង​ឃើញ​ការណ៍​ទាំង​នោះកើត​មានឡើង​ក្នុង​ពេលឆាប់ៗនេះ។»

ផែនការ​របស់​លោក Trump ក៏​នឹង​មានរួម​បញ្ចូល​ផង​ដែរ​នូវ​បទបញ្ជា​នីតិ​ប្រតិបត្តិ​ទាក់​ទង​ជាមួយ​អន្តោប្រវេសន៍​និង​សន្តិសុខជាតិ។ លោក​បាន​ចុះហត្ថលេខា​ហើយ​លើ​បទ​បញ្ជា​មួយ​ចែង​អំពីបំណង​របស់​លោកក្នុង​ការ​លុប​ចោល​កម្មវិធី​ថែរក្សា​សុខភាព​របស់​លោក​អូបាម៉ា​ជា​បន្ទាន់។​

សេតវិមាន​បាន​និយាយ​ថា​លោក Trump នឹង​ពិភាក្សា​បញ្ហា​អន្តោប្រវេសន៍​និង​កំណែ​ទម្រង់​កិច្ចព្រមព្រៀង NAFTA ជាមួយ​លោក​ប្រធានាធិបតីម៉ិកស៊ិក​ Enrique Pena Nieto នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​។​ លោកក៏​គ្រោង​នឹង​ជួប​ក្នុង​ពេល​ឆាប់ៗ​នេះ​ជា​មួយ​លោកនាយករដ្ឋមន្ត្រី​កាណាដា​ Justin Trudeau ផងដែរ៕

XS
SM
MD
LG