ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ដូណាល់​ ត្រាំ ​បាន​ប្រាប់​ទីភ្នាក់ងារ​កណ្តាល​ស៊ើបការណ៍​សម្ងាត់​ថា ​ខ្ញុំ​នៅ​ពី​ក្រោយ​អ្នក


លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ រង់ចាំ​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅ​ក្នុង​ក្រុង Langley កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ រង់ចាំ​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅ​ក្នុង​ក្រុង Langley កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

លោកប្រធានាធិបតី ដូណាល់ ​ត្រាំ​ដែល​បាន​រិះគន់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង ​បាន​ប្រាប់​ពួក​បុគ្គលិក​នៅ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​កណ្តាល (CIA) ​កាល​ពី​ថ្ងៃ​សៅរ៍​ថា «ខ្ញុំ​ស្ថិត​នៅ​ពី​ក្រោយ​អ្នក‍»។​ លោក​ប្រធានាធិបតី​ត្រាំ ​បាន​ធ្វើ​កំណត់​សម្គាល់​នេះ​នៅ​ទីស្នាក់ការ​ធំ​របស់​ទីភ្នាក់ងារ​នោះ​នៅ​ក្នុង​ទីក្រុង Langley រដ្ឋ Virginia ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដែល​ជា​ថ្ងៃ​ទី​មួយ​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​បាន​ធ្វើ​ឲ្យ​មាន​ការ​សើច​ដោយ​និយាយ​ថា «ខ្ញុំ​ដឹង​ថា ​ពេល​ខ្លះ​ប្រហែល​លោក ​អ្នក ​មិន​បាន​ទទួល​ការ​គាំទ្រ​ដែល​លោក​អ្នក​ចង់​បាន ហើយ​លោក ​អ្នក ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពេក។ ប្រហែល​លោក ​អ្នក ​នឹង​និយាយ​ថា សូម​កុំ​ផ្តល់​ការ​គាំទ្រ​ខ្ញុំ​ខ្លាំង​ពេក‍»។

​ពួក​មន្រ្តី​ទីភ្នាក់ងារ CIA ​និយាយ​ថា ​បុគ្គលិក​ប្រហែល​៤រយ​នាក់​មាន​វត្តមាន​នៅពេល​ដែល​លោក​ប្រធានាធិបតី​និយាយ។

លោក​ប្រធានាធិបតី​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នឹង​ក្លាយ​ជា​អាទិភាព​កំពូល​ហើយ​ថា​រដ្ឋបាល​របស់​លោក​នឹង​បង្កើន​របៀប​ដោះស្រាយ​របស់​អាមេរិក។

លោក​ប្រធានាធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា «យើង​បាន​ប្រយុទ្ធ​សង្គ្រាម​ទាំង​នោះ យូរ​ជាង​សង្គ្រាម​ណាៗ​ដែល​យើង​បាន​ប្រយុទ្ធ។ ​យើង​មិន​បាន​ប្រើ​សមត្ថភាព​ពិត​ប្រាកដ​ដែល​យើង​មាន​ទេ។​ យើង​ត្រូវ​តែ​កំចាត់​ក្រុម​រដ្ឋ​ឥស្លាម ​យើង​ត្រូវ​តែ​កំចាត់​ក្រុម រដ្ឋ​ឥស្លាម‍»។

ពួក​អ្នក​វិភាគ​និយាយ​ថា ដំណើរ​ទស្សនកិច្ចរបស់​លោក​ប្រធានាធិបតីដូណាល់ ​ត្រាំ​ ​ទំនង​ជា​ចង់​ផ្សះផ្សា​ ហើយ​និង​ជួប​ជាមួយ​ពួក​មន្រ្តី​សន្តិសុខ​កំពូល៕

XS
SM
MD
LG