ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ដូណាល់ ​ត្រាំដែល​ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានា​ធិបតី​ទី​៤៥​របស់​ស.រ.អា​​និយាយ​ថា ​អ្វី​ៗ​ដើម្បី​អាមេរិក​មុន


ប្រធានាធិបតី​ត្រាំ​ ក្តាប់​ដៃ​ខណ​ដែល​លោក​បាន​មកដល់​ពិធី​ស្បថចូល​កាន់​ដំណែង​ទី​៥៨ នៅវិមាន​ Capitol រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិកកាល​ពី​ថ្ងៃទី​២០ មករា ២០១៧។(AP Photo/Andrew Harnik)
ប្រធានាធិបតី​ត្រាំ​ ក្តាប់​ដៃ​ខណ​ដែល​លោក​បាន​មកដល់​ពិធី​ស្បថចូល​កាន់​ដំណែង​ទី​៥៨ នៅវិមាន​ Capitol រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិកកាល​ពី​ថ្ងៃទី​២០ មករា ២០១៧។(AP Photo/Andrew Harnik)

លោក​ដូណាល់ ត្រាំដែល​បាន​ស្បថកាល​ពី​ថ្ងៃ​សុក្រ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​រដ្ឋ​អាមេរិក ​បាន​ប្រើ​ប្រាស់​សុន្ទរកថា​ស្បថ​ចូលកាន់​ដំណែង​របស់​លោក​ប្រាប់​មនុស្ស​រាប់​សែននាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន National Mall ដើម្បី​មើល​កា​ស្បថ​ចូលកាន់​តំណែង​ថា ​លោក​នឹង​គិត​គូរ​ប្រទេស​អាមេរិក​និង​កម្មករ​អាមេរិ​កាំង​មុន។

លោក​ត្រាំ​បាន​មាន​ប្រសាសន៍​ថា ​«​ចាប់​ពី​ថ្ងៃ​នេះ​ទៅអ្វីៗ​សម្រាប់​តែប្រទេស​អាមេរិក​មុន។ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អស់​លោក​អ្នក​ខកចិត្ត​ទេ។ ប្រទេស​អាមេរិក​នឹង​ចាប់​ផ្តើម​ឈ្នះ ឈ្នះ​មិន​ដូច​កាល​ពី​ពេល​មុន‍»។ ឃ្លា​នេះត្រូវ​បាន​ធ្វើតាម​វោហាសាស្រ្ត​ប្រ​ហាក់​ប្រហែល​គ្នា​ដែល​លោក​បាន​ប្រើក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​ជ្រើស​រើស​ប្រធានាធិបតី​ប្រកប​ដោយ​ជោគ​ជ័យ​របស់​លោក។​

​មេដឹកនាំ​សភា​និង​អតីត​ប្រធានា​ធិបតី​លោក​បារ៉ាក់ អូបាម៉ា លោក George W. Bush លោក Bill Clinton និង​លោក Jimmy Carter ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកដែល​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ដែល​បាន​ធ្វើ​ឡើង​នៅឯ​ខាងមុខ​ភាគខាង​លិច​វិមាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក។

ភាសា​ប្រហាក់​ប្រហែល​គ្នា​នោះ ​បាន​ប្រើ​ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​របស់​លោក ​លោក​ប្រធានា​ធិបតី​ថ្មី​បាន​មាន​ប្រ​សាសន៍​ថា ​កម្មករ​អាមេរិកាំងបាន​ត្រូវគេបំផ្លាញ​តាម​រយៈកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មិន​ល្អ​ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋ​បាល​មុនៗ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា «ការ​សម្លាប់​ជន​ជាតិ​អាមេរិកាំង​ត្រូវ​បញ្ឈប់​នៅពេល​ឥឡូវនេះ។ រាល់​ការ​សម្រេចចិត្ត​ស្តី​ពី​ពាណិជ្ជកម្ម ពន្ធដារ ​អន្តោប្រ​វេសន៍ កិច្ចការ​បរទេស ​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ផ្តល់ផល​ប្រយោជន៍​ដល់​កម្មករ​អាមេរិ កាំង​និង​ក្រុម​គ្រួសារ​អាមេរិកាំង‍»។

លោក​ប្រធានា​ធិបតី​ថ្មី​ក៏​បាន​និយាយដែរថា ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ​កត់​សម្គាល់​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​អាមេរិក​ដែល​អំណាច​ត្រូវ​បាន​ផ្ទេរ ​មិន​ត្រឹម​តែ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀតទេ ​ក៏ប៉ុន្តែ​អំណាច​នោះ​ត្រូវ​បាន​ផ្ទេរ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ទៅឲ្យ​ពលរដ្ឋ​ដែរ៕

XS
SM
MD
LG