ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ពីរ​ស្តីពី​គម្រោង​ចំណាយ​ថវិកា​​​


ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ឯ​ជំនួប​កំពូល​ជាមួយ​សិស្ស​និស្សិត​នៅ​ West Palm Beach រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ២០១៩។
ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ឯ​ជំនួប​កំពូល​ជាមួយ​សិស្ស​និស្សិត​នៅ​ West Palm Beach រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ចំនួន​ពីរ​ស្តីពី​គម្រោង​ចំណាយ​ថវិកា​ដែល​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​សហ​ព័ន្ធ​រហូត​ដល់​ខែ​កញ្ញា​ ដើម្បី​បញ្ចៀស​ការ​បិទរដ្ឋាភិបាល​ដែល​ត្រូវចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ។​

ច្បាប់ចំណាយ​នេះ​មាន​គម្រោង​ថវិកាសរុប​មាន​ចំនួន​១៤​សែន​លានដុល្លារ​ ហើយ​រួម​បញ្ចូល​ទាំង​ការ​ដំឡើង​ប្រាក់​ខែ​៣​កណ្តក់​សញ្ញា​១​ភាគ​រយ​សម្រាប់​បុគ្គលិក​ស៊ីវិលរបស់រដ្ឋាភិបាល។​

តាម​រយៈការ​ចុះ​ហត្ថលេខា​លើ​ច្បាប់ស្តីពី​គម្រោង​ចំណាយ​ថវិកា​សម្រាប់​គោល​នយោបាយ​ការពារ​ជាតិ​មាន​ទឹក​ប្រាក់៧៣៨​ពាន់​លាន​ដុល្លារ​នោះ​ ​លោក ត្រាំ​ បាន​អនុញ្ញាត​ឱ្យ​បង្កើត​កម្លាំង​អវកាស​ និង​ការការ​ដំឡើង​ប្រាក់​ខែ​៣.១​ភាគ​រយ​សម្រាប់​បុគ្គលិក​យោធា​ និង​ការ​សម្រាក​ពេល​មាន​ទារកគឺ​មាតុភាព បិតា​ភាពរយៈ​ពេល​១២​សប្តាហ៍​ ដោយ​មាន​ប្រាក់​ខែ​សម្រាប់​បុគ្គលិកសហ​ព័ន្ធ។ ច្បាប់​ទាំង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ​បន្ទាប់ពី​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​សម្រប​សម្រួល​គ្នាតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សភាដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី។​

ខណៈ​គណបក្ស​សាធារណ​រដ្ឋ​បាន​លើក​ឡើង​ថា​ កញ្ចប់​ចំណាយ​នេះ​ជាជ័យ​ជំនះ​សម្រាប់​យោធា​សហ​រដ្ឋ​អាមេរិក​នោះ​ ​ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​បាន​និយាយ​ថា ​ពួក​គេ​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ធានា​ឲ្យ​មានថវិកា​សម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​ស៊ីវិលរដ្ឋាភិបាល​សហ​ព័ន្ធ​ សម្រាប់​ស្រាវជ្រាវ​អំពី​អំពើ​ហិង្សា​កាំភ្លើង ​សម្រាប់​សន្តិសុខ​ការ​បោះឆ្នោត​ និង​សម្រាប់​ការ​បង្កើន​ថវិកា​ដល់ការ​ស្រាវជ្រាវ​អាកាស​ធាតុ៕

XS
SM
MD
LG