ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump អំពាវនាវ​ឲ្យ​បិទ​មូលនិធិ ​Clinton​ ជា​បន្ទាន់


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណ​រដ្ឋ លោក Donald Trump ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​តុមូល​​មួយ​នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃទី​២០ ខែ​សីហា។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណ​រដ្ឋ លោក Donald Trump ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​តុមូល​​មួយ​នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃទី​២០ ខែ​សីហា។

លោក​ Donald Trump​ បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បន្ត​អំពាវ​នាវឲ្យ​បិទ​មូលនិធិ​គ្លីនតុន ​ដោយ​បាន​បង្កើន​ការ​ចោទ​ប្រកាន់​របស់​លោក​ទ្វេដង​ដល់​អង្គការ​សប្បុរស​ធម៌​ដែល​តំណាង​ឲ្យ​ជម្លោះ​ផល​ប្រយោជន៍របស់​លោកស្រី Hillary Clinton ដែល​ជា​គូប្រកួត​ប្រជែង​របស់​លោក។

លោក ​Trump បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ឥឡូវនេះ ​វា​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា មូល​និធិ​គ្លីនតុន ​ជា​សហគ្រាស​នយោបាយ​ពុករលួយ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។​ អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី Hillary​ ដ៏​ទុច្ចរិតជា​រដ្ឋ​មន្រ្តី​ការ​បរទេស ជា​ការ​ខុស​មួយ ​ហើយឥឡូវនេះ ​ក៏​ខុស​ដែរ។មូលនិធិនេះ​ត្រូវ​តែ​បិទ​ទ្វា​ជា​បន្ទាន់‍»។

លោក Trump ​បាន​រិះគន់​ម្តង​ហើយ​ម្តងទៀតដល់​អង្គការ​មិន​យក​ប្រាក់​កម្រៃ​ដែល​ទទួល​ប្រាក់​ពីប្រទេស​ក្រៅ រួមមាន​ប្រទេស​ខ្លះ​ដែលមាន​ប្រវត្តិសិទ្ធ​មនុស្សមិន​ល្អ​ទៀត​ផង។ លោក​និយាយ​បន្ត​ទៀត​ថា អំណោយ​នោះ ​បាន​បង្កើន​អំពើ​ពុករលួយ។

លោកស្រី ​Clinton ​ដែល​បាន​ធ្វើ​ជារដ្ឋ​មន្រ្តី​ការ​បរទេស​ពី​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៣ ​និយាយ​ថា ​លោកស្រី​បាន​ផ្តាច់​ការងារ​របស់​លោកស្រី​នៅ​ឯ​ក្រសួង​ការបរទេសចេញ​ពី​ការងារ​នៅឯមូល​និធិ ​Clinton​ ដែល​ជា​ការងារ​មនុស្ស​ជាតិ​នៅ​ជុំវិញ​ពិភពលោក។

ក៏ប៉ុន្តែ ​សារ​អ៊ីម៉ែល ​ដែល​ត្រូវ​បាន​គេ​បញ្ចេញកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ភាព​ស៊ីសង្វាក់​គ្នា​រវាង​ការងារ​ទាំង​២​នេះ។

ដោយ​មាន​អារម្មណ៍​ថា ​បាន​រងការ​ដាក់​សម្ភាធ ​កាល​ពី​សប្តាហ៍​មុន មូល​និធិ​នោះ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ឈប់​ទទួល​យក​អំណោយ​បរទេស ​និង​សាជីវកម្ម ​ប្រសិន​បើ ​លោកស្រី Hillary Clinton ​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី។ មូល​និធិ​នោះ ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរថា ស្វាមី​របស់​លោកស្រី​ គឺ​អតីត​ប្រធានា​ធិបតី ​Bill Clinton​ នឹង​ចុះ​ចេញ​ពី​សមាជិក​ក្រុម​ប្រឹក្សានាយក​របស់​មូលនិធិ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG