ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោក​​ Trump ​លា​ចេញ​ពី​តំណែង


លោក Paul Manafort ដែល​បា​នលាលែង​ពី​តំណែង​ជា​ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សម្រាប់​លោក Trump។
លោក Paul Manafort ដែល​បា​នលាលែង​ពី​តំណែង​ជា​ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សម្រាប់​លោក Trump។

ប្រធាន​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោក Trump ​គឺ​លោក ​Paul Manafort ​បាន​លា​ចេញ​ពី​តំណែង​ហើយ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​របស់​យុទ្ធនាការ​លោក​ Trump​ នៅ​ថ្ងៃ​សុក្រ​នេះ។

តួនាទី​របស់​លោក​ Manafort ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​សប្តាហ៍​នេះ ​នៅ​ពេល​ដែល​លោក​ Trump ​បាន​ជួល​អគ្គនាយក​ប្រតិបត្តិ​ថ្មី​ម្នាក់ ​និង ​ប្រធាន​យុទ្ធនាការ​ម្នាក់ ដើម្បី​ព្យាយាម​លើក​ស្ទួយ​ការ​គាំ​ទ្រ​លោក​ Trump ​ក្នុង​ការ​ស្ទង់​មតិ ដែល​បាន​ធ្លាក់​ចុះ ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​មេ​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

​លោក​ Manafort ​ក៏​ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍ជាច្រើន​អំពី​ការ​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ការ​ជូន​អតីត​ប្រធានាធិបតី​អ៊ុយក្រែន ដែល​គាំ​ទ្រ​ប្រទេស​រុស្ស៊ី ​គឺលោក​ Victor Yanukovich ​ហើយ​មាន​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹងការ​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ដោយ​សម្ងាត់។ ​

លោក​ Manafort បាន​បដិសេធ​ថា​លោក​មិនបាន​ទទួល​ប្រាក់សុទ្ធក្រោម​តុ​អ្វី​ទាល់​តែ​សោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG