ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រុះ​រើ​ថ្នាក់​ដឹកនាំ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ក្រោយ​ពី​មាន​ការ​ធ្លាក់​ចុះ​ការ​គាំ​ទ្រ​ក្នុង​ការ​ស្ទង់​មតិ


លោក Donald Trump ថ្លែង​នៅ​ក្នុង​ក្រុង Youngstown រដ្ឋ Ohio កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
លោក Donald Trump ថ្លែង​នៅ​ក្នុង​ក្រុង Youngstown រដ្ឋ Ohio កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក Donald Trump ​បាន​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​នៃ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក មិន​ដល់​៣​ខែ​មុន​ពេល​ពលរដ្ឋ​អាមេរិកាំង​សម្រេច​ថា​តើ​អ្នក​ណា​នឹង​ចូល​កាន់តំណែង​នៅ​សេតវិមាន នៅ​ខែ​មករា។ លោក Trump ​បាន​ជួល​លោក Stephen Bannon ​ដែល​ជា​អគ្គនាយក​ជាន់​ខ្ពស់ នៃ​គេហទំព័រ​ព័ត៌មាន​អភិរក្ស Breitbart ឲ្យ​កាន់​តំណែង​ជា​អគ្គនាយក​ប្រតិបត្តិ សម្រាប់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ហើយ​បាន​តែង​តាំង​អ្នកស្រី Kellyanne Conway ​ជា​អ្នក​ចាត់​ចែង​យុទ្ធនាការ។

យុទ្ធនាការ​លោក​ Trump ​បាន​និយាយ​ថា តំណែង​របស់​លោក Bannon ​នឹង​ពាក់ព័ន្ធ​ជាមួយ​ការ​ចាត់​ចែង​បុគ្គលិក​ និង​ការ​ផ្ចុង​ផ្តើម​យុទ្ធនាការ​ធំៗ។ ចំណែក​អ្នកស្រី Conway វិញ​នឹង​ផ្តោត​លើ​សារ​យុទ្ធនាការ ហើយ​និង​ធ្វើ​ដំណើរ​ញឹក​ញាប់​ជាមួយ​លោក​ Trump។ នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio ​ដែល​ជា​កន្លែង​សមាជជាតិ​របស់​គណបក្ស​សាធារណរដ្ឋ កាលពី​ខែ​កក្កដា​នោះ គូ​ប្រជែង​របស់​លោក Trump គឺ​លោកស្រី Hillary Clinton ​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែងថា​ ចំណាត់​ការ​របស់​លោក Trump ​នឹង​មិន​ផ្លាស់​ប្តូរ​បេក្ខជន​ផ្ទាល់​ទេ ដោយ​និយាយ​ថា​លោក Trump នៅ​តែ​ជា​បុរស​ដដែល៕

XS
SM
MD
LG