ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​នយោបាយ​ស.រ.អា.​ថ្លែង​ថា​លោក​ស្រី Clinton ​មាន​ឱកាស​ឈ្នះ​លោក​ Trump ​៨០ភាគរយ

A combination photo shows U.S. Democratic presidential candidate Hillary Clinton (L) and Republican U.S. presidential candidate Donald Trump (R) in Los Angeles, California on May 5, 2016 and in Eugene, Oregon, U.S. on May 6, 2016 respectively.

នៅ​សល់​ពេល​ជិត​៣​ខែ​ទៀត​ទើប​ដល់​ពេលបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ស.រ.អា. ប៉ុន្តែ​អ្នកវិភាគ​ជា​ច្រើននិយាយ​ថា លោក​ស្រី​ Hillary Clinton ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ​មាន​ឱកាស​ដល់​ទៅ​ជាង​៨០​ភាគរយ​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​លោក ​Donald Trump ​នៃ​គណបក្ស​សាធារណរដ្ឋ។

បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​នឹង​ត្រូវ​ធ្វើ​ការ​ជជែក​ដេញ​ដោល​គ្នា​៣​លើក​ មុន​ថ្ងៃ​បោះ​ឆ្នោត​ទូទាំង​ប្រទេស ​ដែល​កំណត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា។

ប៉ុន្តែ​នៅ​ពេល​ឥឡូវ​នេះ ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា ​លោក​ស្រី​ Clinton ​មាន​ប្រៀប​ជាង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ស្ទង់​មតិ​ទូ​ទាំង​ប្រទេស ​ជាពិសេស​នៅ​តាម​បណ្តា​រដ្ឋ​សំខាន់ៗ។

កាសែត​ The New York Times ​គេហទំព័រ​ទស្សន៍​ទាយ​លទ្ធផល​បោះ​ឆ្នោត 538 និង​អ្នកវិភាគល្បី​ៗឯ​ទៀតនិយាយ​ថា​ លោកស្រី​ Clinton ​មាន​ឱកាស​៨០ភាគរយ ដើម្បី​ឈ្នះឆ្នោត។

ការ​ស្ទង់​មតិ​អ្នក​បោះ​ឆ្នោត​បាន​បង្ហាញ​នូវ​ទស្សនៈ​អវិជ្ជមាន​ចំពោះ​បេក្ខជន​ទាំង​ពីរ ប៉ុន្តែ​ទស្សនៈ​ប្រឆាំង​នឹង​លោក Trump មាន​ចំនួន​ច្រើនជាង​ការ​ប្រឆាំង​លើ​លោកស្រី​ Clinton៕

XS
SM
MD
LG