ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ​ ចុះហត្ថលេខា​បន្ត​កម្មវិធី​ថែទាំ​សុខភាព​​សម្រាប់​អតីត​យុទ្ធ​ជន


រូបឯកសារ៖ មជ្ឈមណ្ឌល​ថែទាំ​សុខភាព​របស់​ក្រសួង​កិច្ច​ការ​អតីត​យុទ្ធជន​ ក្នុង​ទីក្រុង​ Portland រដ្ឋ Oregon។
រូបឯកសារ៖ មជ្ឈមណ្ឌល​ថែទាំ​សុខភាព​របស់​ក្រសួង​កិច្ច​ការ​អតីត​យុទ្ធជន​ ក្នុង​ទីក្រុង​ Portland រដ្ឋ Oregon។

លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ឲ្យក្លាយ​ទៅ​ជា​ច្បាប់​ដែល​នឹង​បន្ត​កម្មវិធី​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​អតីត​យុទ្ធ​ជន​ទទួល​បានការ​ថែទាំ​សុខភាព​ឯកជន។

សេចក្តី​ព្រាង​ច្បាប់​ដែល​ទុក​ប្រាក់​ដោយ​ឡែក​ចំនួន​២.១០០​លាន​ដុល្លារ​សម្រាប់​បន្ត​កម្មវិធី​ថែទាំ​សុខភាព​របស់​ក្រសួង​ការងារ​អតីត​យុទ្ធជន ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានា​ធិបតី​នៅ​ឯ​ក្លឹប​វាយ​កូនហ្គោល​ឯកជន​របស់​លោក​នៅ​ក្នុង​ទីក្រុង ​Bedminster ​រដ្ឋ ​New Jersey​ ដែល​នៅ​ទី​នោះ​លោក​ប្រធា​នាធិបតី​កំពុង​ឈប់​សម្រាក​វិសមកាល​ចំនួន​១៧​ថ្ងៃ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

កម្មវិធី​ដែលត្រូវ​អស់​ថវិកា​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ពាក់​កណ្តាល​ខែ​សីហា​នេះ​ ​បង់​ប្រាក់​ឲ្យ​អតីត​យុទ្ធ​ជន​ទៅ​ពិនិត្យ​ជំងឺ​វេជ្ជបណ្ឌិត​ឯក​ជន ​ប្រសិនបើ​ពួកគេ​ប្រ​ឈម​រយៈ​ពេល​រង់ចាំ​យូរ​ឬ​ត្រូវ​ធ្វើ​ដំណើរ​ជា​ច្រើន​ដង។ កម្មវិធី​នេះ​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ​២០១៤​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​រឿង​អាស្រូវ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែងរបស់​អតីត​យុទ្ធជន​ក្នុង​ទីក្រុង​ Phoenix ​ភាគ​និតី​នៃ​រដ្ឋ​អារីហ្សូណា​ដែល​នៅ​ទី​នោះ​ពួក​អ្នក​ជំងឺ​រង់​ចាំ​ជា​ច្រើន​ដើម្បី​ទទួល​បាន​ការ​ព្យាបាល។

លោក​វេជ្ជ​បណ្ឌិត​ David Shulkin ​រដ្ឋ​មន្រ្តី​ក្រសួង​អតីត​យុទ្ធ​ជន​បានផ្តល់​អាទិភាព​ដល់​អតីត​យុទ្ធជន​ដើម្បី​លប់​បំបាត់​ច្បាប់​ដែល​តម្រូវ​ឲ្យ​អតីត​យុទ្ធជន​រស់​នៅ​យ៉ាង​ហោច​ណាស់​ក៏​ចម្ងាយ​៤០​ម៉ៃល៍​ពី​មន្ទីរពេទ្យ​របស់​អតីត​យុទ្ធ​ជន​ឬ​រង់​ចាំ​យ៉ាង​ហោច​ណាស់​ក៏​រយៈ​ពេល​ជាង​៣០​ថ្ងៃ​ដែរ​ដើម្បី​ណាត់​ជួបគ្រូ​ពេទ្យ​ដើម្បីបាន​ទទួល​កម្មវិធី ​Choice នោះ៕

XS
SM
MD
LG