លោក McCloughan (Mc-CLUE-in)ជាមនុស្សទីមួយដែលបានទទួលមេដាយកិត្តិយសពីប្រធានាធិបតីត្រាំ។ វីរជនរូបនេះមានគុណសម្បត្តិដោយបានជួយសង្គ្រោះទាហាន១០នាក់ក្នុងអំឡុងពេលនៃការប្រយុទ្ធរយៈពេល៣ថ្ងៃ។
ព្រឹត្តការណ៍ដែលនាំឲ្យលោក Jim McCloughan (Mc-CLUE-in) បានទទួលរង្វាន់កិត្តិយសយោធាដ៏ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកបានកើតឡើងកាលពី៥ទសវត្សរ៍មុន។ លោកJim McCloughanដែលពេលនោះជាពេទ្យទាហានហៅថា ការប្រយុទ្ធរយៈពេល៣ថ្ងៃនោះជាពេលវេលាដ៏អាក្រក់បំផុតនៅក្នុងជីវិតរបស់លោក។
ការប្រយុទ្ធរយៈពេល៣ថ្ងៃដ៏អាក្រក់អាក្រៃបំផុតគឺនៅខែឧសភា ឆ្នាំ១៩៦៩នៅក្នុងសង្គ្រាមវៀតណាម។ លោក McCloughan (Mc-CLUE-in)បានរងរបួសជាច្រើនលើក ក៏ប៉ុន្តែបានបដិសេធពុំព្រមចាកចេញពីយុទ្ធមិត្តរបស់លោកដើម្បីទទួលបានការព្យាបាលនោះ។ លោក McCloughan (Mc-CLUE-in) បានថ្លែងថា៖ «ហើយពេលខ្ញុំមើលលើខ្លួនរបស់ខ្ញុំៗមានឈាមនៅលើខ្លួនខ្ញុំហើយខ្ញុំនិយាយថា ខ្ញុំមិនអាចចាកចេញបានទេ។ ពួកគេនឹងត្រូវការខ្ញុំ»។
លោក McCloughan (Mc-CLUE-in) ជាយុទ្ធជនម្នាក់នៃយុទ្ធជន៨៩នាក់ដែលប្រយុទ្ធប្រឆាំងពួកសត្រូវជាតិវៀតណាម២ពាន់នាក់។ លោកបានថ្លែងទៀតថា៖ «ខ្ញុំនិយាយប្រាប់លោកតាមត្រង់ថា ខ្ញុំមិនដឹងថាតើហេតុអ្វីបានជាពួកគេមិនសម្លាប់យើងទេ។ ពួកគេមានគ្នាច្រើនណាស់។ ពួកគេនៅគ្រប់ទីកន្លែង»។
លោក Joe Middendorf បានការពារលោក McCloughan (Mc-CLUE-in) ពីការបាញ់រះរបស់សត្រូវនៅពេលដែលពេទ្យទាហានរូបនោះបានរត់ចូលសមរភូមិហើយបានលីសមមិត្តដែលរងរបួសរបស់លោកមកកាន់កន្លែងមានសុវត្ថិភាព។ លោក Joe Middendoft ជាអតីតយុទ្ធជនសង្គ្រាមវៀតណាមបាននិយាយថា៖ «ខ្ញុំឃើញគាត់រត់ទៅកាន់ទីនោះដែលជាការណ៍មិនគួរឲ្យជឿ។ លោកដឹងទេថា មិនមានមនុស្សច្រើននាក់ធ្វើដូច្នេះទេ»។
លោកBill Arnold ជាទាហានម្នាក់នៃទាហាន១០ដែលត្រូវបានលោក McCloughan (Mc-CLUE-in)ជួយសង្គ្រោះ។
លោកMcCloughan(Mc-CLUE-in) បានធ្លាក់ចេញពីឧទ្ធម្ភាគចក្រដែលធ្វើឲ្យលោកមានការរន្ធត់ហើយមិនអាចកម្រើកខ្លួនបាន។ លោក Arnold បានមើលទៅលើហើយបានឃើញរឿងមិនរំពឹងទុកមួយ។ លោក Bill Arnold អតីតយុទ្ធជន
សង្គ្រាមវៀតណាមនិយាយថា៖ «លោកដឹងទេថា តើនរណាគេបានរត់ចូលក្នុងសមរភូមិ។ គឺលោក McCloughan(Mc-CLUE-in)។ លោកបានរត់មកជួយខ្ញុំ»។
ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលត្រូវបានគេបញ្ជូនមកដើម្បីជួយសង្គ្រោះបុរសទាំងនោះមិនអាចចុះចតបាន។ លោក Mike Martino អតីតយុទ្ធជនសង្គ្រាមវៀតណាមនិយាយថា៖ «លោកអ្នកដឹងទេថា នៅពេលដែលឧទ្ធម្ភាគចក្រហោះទៅវិញ សេចក្តីសង្ឃឹមទាំងអស់បានរលាយបាត់អស់។ ហើយអ្វីៗទាំងអស់បានស្ងាត់ឈឹង»។
ដោយខ្វះគ្រាប់រំសេវ មិនមានម្ហូបអាហារឬទឹក លោក McCloughan (Mc-CLUE-in) បានគិតពីក្រុមគ្រួសាររបស់លោកហើយបានបន់ស្រន់។ លោក McCloughan (Mc-CLUE-in)បាននិយាយថា៖ «ព្រះជាម្ចាស់ ប្រសិនបើ ព្រះអង្គជួយខ្ញុំចេញផុតពីឋានរកនៅលើផែនដីនេះ ខ្ញុំនឹងនិយាយប្រាប់ឪពុករបស់ខ្ញុំម្តងទៀតថា ខ្ញុំស្រ លាញ់គាត់ ហើយខ្ញុំនឹងអោបគាត់ ខ្ញុំនឹងក្លាយជាឪពុកជាអ្នកបង្វឹកនិងជាគ្រូបង្រៀនម្នាក់ដ៏ល្អបំផុត»។
លោក McCloughan (Mc-CLUE-in) ហើយនឹងយុទ្ធមិត្តជាច្រើនទៀតរបស់លោកបាននៅរស់រានមានជីវិតនៅថ្ងៃនោះ។ លោកបានបន្តអាជីពដោយបង្រៀននិងបង្វឹកបង្វឺនដែលត្រូវបានបង្អាក់អស់រយៈពេលជាច្រើនឆ្នាំដោយសារសង្គ្រាមវៀតណាម។
ឥឡូវនេះ លោកអាចបន្ថែមងារ «វីរជនអាមេរិកាំង» លើសមទ្ធិផលរបស់លោក៕
ប្រែសម្រួលដោយជឹង ប៉ូជីន