ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ​​ថា​លោក​នឹង​បើក​រដ្ឋាភិបាល​វិញ​ប្រសិន​បើ​មាន​ការ​បង់​ប្រាក់​រំលស់​សម្រាប់​សង់​ជញ្ជាំង​នៅ​ទល់​ដែន


ស្ត្រី​ម្នាក់​ដើរ​នៅ​លើ​ឆ្នេរ​ក្បែរ​ជញ្ជាំង​ព្រំ​ដែន​ដែល​មាន​ដាក់​លួស​បន្លា​ ក្នុង​ទីក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​៩ មករា ២០១៩។
ស្ត្រី​ម្នាក់​ដើរ​នៅ​លើ​ឆ្នេរ​ក្បែរ​ជញ្ជាំង​ព្រំ​ដែន​ដែល​មាន​ដាក់​លួស​បន្លា​ ក្នុង​ទីក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​៩ មករា ២០១៩។

លោក​ប្រធានាធិបតី​ ត្រាំ ​ថ្លែង​ថា​លោក​នឹង​យល់​ព្រម​ទទួល​យក​ការ​ព្រម​ព្រៀង​មួយ​ក្នុង​ការ​បើក​រដ្ឋាភិបាល​សហពន្ធ័​ឡើង​វិញ​ជា​បណ្តោះ​អាសន្ន ​បើ​សិន​ជា​សំណើ​នោះ​មាន​ដាក់​បញ្ចូល​ប្រាក់​សម្រាប់​បង់​រំលស់​ដើម្បី​យក​ទៅសង់​ជញ្ជាំង​នៅតាម​បណ្តោយ​ទល់​ដែន​ស.រ.អា.​ជា​មួយ​ប្រទេស​ម៉ិកស៊ិក ​ដែល​លោក​ចង់​បាន​អស់​ពេល​២​ឆ្នាំ​មក​ហើយ​នោះ។

លោក​ ត្រាំ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​អាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ពី​ការ​សង់​ជញ្ជាំង​មួយ​ដើម្បី​ទប់​កុំ​ឲ្យ​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ជា​ការឈ្លាន​ពាន​របស់​ក្រុម​ឧក្រិដ្ឋ​ជន ​ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស​ និង​គ្រឿង​ញៀន។

លោក​ ត្រាំ​ បាន​ថ្លែង​ថា​លោក​បន្ទោស​ខ្លួន​លោក​ផ្ទាល់​ ចំពោះ​ការ​កើន​ឡើងនៃ​ចំនួនជន​អន្តោ​ប្រវេសន៍​ ដែល​ចង់​ចូល​មក​ស.រ.អា.​ ហើយ​លោក​បាន​សរសើរ​ខ្លួន​លោក​ថា​បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​សេដ្ឋកិច្ច​រឹង​មាំ​ ហើយ​ថា​លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ការងារ​ធ្វើ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។

ប៉ុន្តែ​លោក​ថ្លែង​ថា​ ជន​ណា​ដែល​ចង់​មក​ស.រ.អា.​ចាំ​បាច់​ត្រូវ​តែ​ចូល​មក​ដោយ​ស្រប​ច្បាប់។

ការ​បិទ​រដ្ឋាភិបាល​នេះ ​ប៉ះ​ពាល់​ដល់បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធប្រមាណ​៨សែន​នាក់​ ក្នុង​នោះ បុគ្គលិក​៤​សែន​២​ម៉ឺន​នាក់​ ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​បន្ត​ ដោយ​គ្មាន​ប្រាក់​ខែ​ ចំណែក​បុគ្គលិក​៣​សែន​៨​ម៉ឺន​នាក់​ទៀត​ ត្រូវ​នៅ​ផ្ទះ។​ អ្នក​ដែល​ត្រូវ​នៅ​ផ្ទះខ្លះ​ ត្រូវ​បង្ខំ​ចិត្ត​ដើរ​រក​ការ​ងារ​ធ្វើ​ជា​បណ្តោះ​អាសន្ន​ដើម្បី​រក​ប្រាក់​មក​សង​ថ្លៃ​ឈ្នួល​ផ្ទះ និង​សង​ថ្លៃ​ទឹក​ភ្លើង៕

XS
SM
MD
LG