ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ស.រ.អា​នឹង​បោះឆ្នោត​អំពី​ផែនការ ​ដើម្បី​បញ្ឈប់​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ


រូបឯកសារ៖ បុគ្គលិករដ្ឋាភិបាលសហព័ន្ធមួយរូបកាន់បដា ដែលទាមទារឲ្យមានការបញ្ឈប់ការបិទរដ្ឋាភិបាលនៅក្នុងការធ្វើបាតុកម្មតវ៉ាមួយ។ 
រូបឯកសារ៖ បុគ្គលិករដ្ឋាភិបាលសហព័ន្ធមួយរូបកាន់បដា ដែលទាមទារឲ្យមានការបញ្ឈប់ការបិទរដ្ឋាភិបាលនៅក្នុងការធ្វើបាតុកម្មតវ៉ាមួយ។ 

សេចក្តី​ព្រាង​ច្បាប់នេះគ្មាន​​ទឹក​ប្រាក់​សម្រាប់​ការកសាងជញ្ជាំង​ដែល​លោកប្រធានាធិបតី​ Donald Trumpចង់​ឱ្យ​មាន​នៅតាមបណ្តោយ​ព្រំដែនរវាង​ស.រ.អា និង​ប្រទេស​ម៉ិចស៊ិក​ទេ។

ព្រឹទ្ធសភា​ស.រ.អា​កំពុង​ប្រុងប្រៀបធ្វើការបោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី​សំណើ​ដាច់ដោយ​ឡែកពី​គ្នា​របស់​ពួក​សាធារណរដ្ឋ​ និងពួក​ប្រជាធិបតេយ្យ​ ដើម្បីបញ្ឈប់ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ ដែលនៅ​ពេល​នេះចូល​ក្នុង​ខែ​ទី​ពីរហើយនោះ។

សេចក្តី​ព្រាង​ច្បាប់​មួយ​ដែលបានត្រូវ​អនុម័ត​រួចស្រេច​ហើយ​ដោយ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ដឹក​នាំ​ដោយ​ដោយ​ពួក​ប្រជាធិបតេយ្យ​អាចផ្តល់​ប្រាក់​ជា​បណ្តោះ​អាសន្ន​រហូតដល់ថ្ងៃ​ទី​៨ខែ​កុម្ភៈ​ដែលអនុញ្ញាត​ឱ្យ​ទី​ភ្នាក់​ងារ​ត្រូវបិទទ្វារ​បើកជា​ថ្មីវិញ​នៅពេល​ដែល​ភាគី​ទាំង​ពីរ​ជជែក​ដេញ​ដោល​គ្នា​អំពី ​សន្តិសុខ​ព្រំដែន។ សេចក្តី​ព្រាង​ច្បាប់នេះគ្មានទឹក​ប្រាក់​សម្រាប់​ការកសាងជញ្ជាំង​ដែល​លោកប្រធានាធិបតី​ Donald Trumpចង់​ឱ្យ​មាន​នៅតាមបណ្តោយ​ព្រំដែនរវាង​ស.រ.អា និង​ប្រទេស​ម៉ិចស៊ិក​ទេ។

ផែនការ​របស់ពួក​សាធារណរដ្ឋ​ផ្អែក​លើ​សេចក្តី​ស្នើ​របស់លោក​ Trump ក្នុងការ​ចំណាយ​ប្រាក់ ៥​ពាន់៧រយ​លានដុល្លារ​ ដើម្បីស្ថាបនា​ជញ្ជាំង​នោះនិង​ផ្តល់​កិច្ចការពារបណ្តោះអាសន្ន​ដល់ពួក​ជន​អន្តោប្រវេសន៍​ខ្លះ។​សេតវិមាន​បាន​និយាយ​ថា ​នៅ​ថ្ងៃពុធនេះលោក Trump មានកំណត់​នឹង​ពិភាក្សា​ផែនការ​របស់​លោកជាមួយ​ពួក​មេដឹកនាំ​អភិរក្សនិយមនិងពួក​មេដឹកនាំ​រដ្ឋ​និងមូលដ្ឋានផងដែរ៕

XS
SM
MD
LG