ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​​ និយាយ​ថា​រដ្ឋ​បាល​របស់​លោក​បាន​សម្រេច​ចិត្ត​អំពី​សង្គ្រាម​​ក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន


លោក​ ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ​អាមេរិក កំពុង​ចុះ​ពី​យន្ត​ហោះ​ Air Force One ឆ្ពោះ​ទៅ​ Camp David ដើម្បី​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន ក្រុង Hagerstown រដ្ឋ Maryland កាល​ពី​ថ្ងៃទី១៨​ ខែ​សីហា។
លោក​ ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ​អាមេរិក កំពុង​ចុះ​ពី​យន្ត​ហោះ​ Air Force One ឆ្ពោះ​ទៅ​ Camp David ដើម្បី​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន ក្រុង Hagerstown រដ្ឋ Maryland កាល​ពី​ថ្ងៃទី១៨​ ខែ​សីហា។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា ​រដ្ឋ​បាល​របស់​លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្តថា​តើ​ត្រូវ​ដោះ​ស្រាយ​សង្គ្រាមរយៈ​ពេល​១៦​ឆ្នាំ​នៅ​ក្នុង​ប្រទេសអាហ្វ​ហ្គានីស្ថាននោះ​យ៉ាង​ដូចម្តេច។

មួយ​ថ្ងៃ​បន្ទាប់​ពី​ជំនួប​នៅ​កន្លែង​លំហែ​កាយរបស់​ប្រធានា​ធិបតីនៅ​ជំរំ ​Camp David​ ជាមួយ​ក្រុម​សន្តិសុខ​ជាតិ​របស់​លោក​ដើម្បី​ពិចារណា​ពី​ជម្រើស​យុទ្ធ សាស្រ្ត​នោះ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ផ្ញើរ​សារ​តាម ​Twitter​ ថា៖​ «លោក​បាន​ចំណាយ​ពេល​ដ៏​សំ​ខាន់មួយ​ថ្ងៃ​នៅ​ឯ​ជំរំ ​Camp David ​ជាមួយ​ឧត្តមសេនីយ៍​និង​មេដឹកនាំ​យោធាប្រ​កប​ដោយ​ទេព​កោសល្យ​របស់​យើង។ ​សេចក្តី​សម្រេច​ជាច្រើន​បាន​ធ្វើ​ឡើង​ រួម​ទាំង​បញ្ហា​ប្រទេសអាហ្វ​ហ្គានីស្ថាន​ផង»។ លោក​ប្រធានា​ធិបតី​មិន​បាន​សរសេរ​លម្អិត​ទេ‍។​

លោកស្រី​ Sarah Huckabee Sanders​ លេខាធិការ​ព័ត៌មាន​របស់​សេតវិមានបាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា យុទ្ធសាស្រ្ត​ថ្មី​នឹង​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ ហើយ​ថា​សេចក្តី​លម្អិត​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ឆាប់​ៗ​នេះ។

​លោកស្រីនិយាយ​ថា៖ «លោក​ប្រធានា​ធិបតី​កំពុង​សិក្សា​និង​ពិចារណា​ជម្រើស​របស់​លោក​ ហើយ​នឹង​ធ្វើ​ការ​ប្រកាស​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​ សម្ព័ន្ធមិត្ត​របស់​យើង​ និង​ពិភពលោក​នៅ​ពេល​វេលា​សមស្រប​មួយ‍»។​ លោក​ស្រី​មិន​បាន​និយាយ​លម្អិត​ពី​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ទេ។​

ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ជា​ការ​ចរចា​កម្រិត​ខ្ពស់ជា​បន្ត​បន្ទាប់​ស្តីពី​យុទ្ធសាស្រ្ត​សន្តិសុខ​ដ៏​ធំ​ទូលាយ​មួយ​សម្រាប់​ប្រទេស​អាហ្វ​ហ្គានីស្ថាន ​និង​តំបន់​អាស៊ី​ខាង​ត្បូង។ យុទ្ធសាស្រ្ត​ចុង​ក្រោយបាន​ត្រូវ​ពន្យា​ពេល​ដោយ​ការ​ខ្វែងគំនិត​ផ្ទៃ​ក្នុង។ក្នុង​ចំណោម​អ្នក​ចូល​រួម​មានក៏​មាន​លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence ​និងលោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ Jim Mattis ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG