ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​លោក​ប្រធានា​ធិបតី​​ ដូណាល់ ​ត្រាំ​ និយាយ​ថានឹង​ផ្តល់​អាវុធ​ទៅ​ឲ្យ​គ្រូប​ង្រៀន​ណា​ដែល​ចង់​បាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​មន្ត្រី​ក្នុង​ស្រុក​ ដើម្បី​ពិភាក្សា​បញ្ហា​សុវត្ថិភាព​នៅ​សាលា​រៀន នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​មន្ត្រី​ក្នុង​ស្រុក​ ដើម្បី​ពិភាក្សា​បញ្ហា​សុវត្ថិភាព​នៅ​សាលា​រៀន នៅ​សេតវិមាន កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៨។

​នៅ​ថ្ងៃ​ទី​២​ជាប់ៗ​គ្នា ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ បាន​ថ្លែង​យ៉ាង​យូរ​អំពី​សុវត្ថិភាព​នៅ​តាម​សាលា​រៀន ​ដោយ​គាំទ្រ​ការ​ផ្តល់​អាវុធ​ដល់​គ្រូ​បង្រៀន​ដើម្បី​បញ្ឈប់​ការ​សម្លាប់​រង្គាល​នៅ​តាម​សាលា​រៀន។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រកាស​ថា៖ «ប្រសិន​បើ ​យើង​មិន​សមត្ថភាព​ទេ ​ការ​បាញ់​ប្រហារ​នឹង​កើត​មានឡើង​ម្តង​ហើយ​ម្តង​ទៀត‍។ អស់​លោក ​អ្នក​មិន​អាច​ជួល​ឆ្មាំ​ការ​ពារ​សន្តិសុខ​គ្រប់​គ្រាន់​ទេ‍»។

​នៅពេល​ដែល​សួរ​ដោយ ​VOA ​ដើម្បី​ឆ្លើយ​តប​ដល់​គ្រូប​ង្រៀន​ដែល​និយាយ​ថា ​ពួក​គេ​មិន​ចង់​បាន​កាំភ្លើង​នៅ​ក្នុងថ្នាក់​រៀន​របស់​ខ្លួន​នោះ ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយ​ថា៖ «​គ្រូបង្រៀន​ទាំង​អស់​នោះ​ប្រាកដ​នឹង​ចង់​បាន។​ ហើយ​គ្រូ​បង្រៀនមិន​ចង់​បាន​កាំភ្លើងមាន​ចំនួន​តិច​ទេ ​ក៏ប៉ុន្តែ ​គ្រូ​បង្រៀន​ច្រើន​ចង់​បាន​កាំ​ភ្លើង ហើយ​នៅ​ពេល​ដែលលោក អ្នក​ធ្វើ​ដូច​នេះ ​អស់​លោក ​អ្នក​នឹង​មាន​ស្ថាន​ភាព​មួយ​ដែល​បញ្ហា​ដ៏​គ្រោះ​ថ្នាក់ភ្លាមៗ​នេះ​នឹង​ត្រូវ​បញ្ឈប់‍»។

កាលពីពេលព្រឹកនៅ​ក្នុងកិច្ច​ប្រជុំ​ក្នុង​បន្ទប់ ​Roosevelt​ ប្រធានា​ធិបតី​ត្រាំ​បាន​ស្នើ​ថា ​ថ្នាក់​រៀន​រហូត​ដល់​ទៅ​៤០​ភាគរយ ​ប្រហែល​ឃើញគ្រូ​បង្រៀន​មាន​លក្ខណៈ​សម្បត្តិ​អាច​បាញ់​កាំភ្លើង​បាន​ ហើយ​គ្រូ​បង្រៀន​ទាំង​នេះ​នឹងទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​បន្តិច​បន្តួច​សម្រាប់​លិខិត​ស្នាម​កាន់​កាប់​កាំភ្លើង។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយក្នុង​អំឡុង​នៃ​សម័យ​ប្រជុំ​រយៈ​ពេល​៥៥​នាទី​ជាមួយ​ភ្នាក់​ងារ​ពង្រឹង​ច្បាប់​ថា​ «ខ្ញុំ​ចង់​ឲ្យ​សាលា​រៀន​បាន​ទទួល​ការការ​ពារ​ដូចជា​ធនាគារ​បាន​ទទួល​ការពារ​អញ្ចឹង​ដែរ‍»។

​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បត៍​បាន​កើត​មាន​ឡើង​បន្ទាប់​ពីមាន​ជួប​ត​ទល់​មុខ​គ្នា​ប្រកប​ដោយ​ការ​រំជួល​ចិត្ត​យ៉ាង​យូរ​នៅ​សេតវិមាន​ដែរ ​ជាមួយ​សិស្ស ​មាតា​បិតា​និង​គ្រូ​បង្រៀន​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​បាញ់​ប្រហារ​នៅ​ឯវិទ្យាល័យ​កាល​ពី​សប្តាហ៍​មុនក្នុង​ទីក្រុង​ Parkland រដ្ឋ Florida ដែល​អតីត​សិស្ស​ម្នាក់​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ ​បាន​សម្លាប់​មនុស្ស​១៧​នាក់៕

XS
SM
MD
LG