ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​លោក Trump ជួប​ជាមួយ​លោក Netanyahu និងចុះ​ទៅតំបន់​ ហ្កាហ្សា


ប្រធានាធិបតី​លោក Donald Trump ស្តាប់​ប្រេសិតអាមេរិក​ប្រចាំ​តំបន់មជ្ឈិមបូព៌ា​លោក Steve Witkoff​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី​៧ មករា ឆ្នាំ២០២៥។
ប្រធានាធិបតី​លោក Donald Trump ស្តាប់​ប្រេសិតអាមេរិក​ប្រចាំ​តំបន់មជ្ឈិមបូព៌ា​លោក Steve Witkoff​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី​៧ មករា ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល​លោក​ Benjamin Netanyahu បាន​ជួប​ជាមួយ​លោក Steve Witkoff ប្រេសិត​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃ​ពុធ។ នេះបើ​តាម​ការ​ថ្លែង​របស់​លោក Netanyahu ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្នុង​ខណៈ​ពេល​បទ មាន​ឈប់​បាញ់​នៅ​ហ្កាហ្សា​និង​ការ​ជំរុញ​ផ្នែក​ការទូត​ក្នុង​តំបន់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​ថ្លែង​ថា លោក Witkoff ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ហ្កាហ្សា​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ពិនិត្យ​លើ​ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​នៅ​ទីនោះ ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump សង្ឃឹម​ថា​នឹង​ពង្រីក​ទៅ​ជា​កិច្ចព្រមព្រៀង​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ទូលំទូលាយ​ដែល​អាច​រួម​បញ្ចូល​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ ដើម្បី​ធ្វើឲ្យ​មាន​ប្រក្រតីភាព​ផ្នែកទំនាក់​ទំនង​ការទូត។​

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អារ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​អង្គារ។ លោក Netanyahu បាន​សំឡឹង​មើល​ទំនាក់​ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ជាយូរ​មកហើយ ហើយ​ត្រូវ​ជួប​ជាមួយ​លោក Trump នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី៤ ខែកុម្ភៈ នៅពេល​ការ​ពិភាក្សា​អំពី​ដំណាក់​កាល​បន្ទាប់​នៃ​បទឈប់​បាញ់​នៅ​ហ្កាហ្សា​ដែល​មាន​៣​ដំណាក់​កាល​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​មួយរូប​បដិសេធ​មិនផ្តល់​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ហ្កាហ្សា ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាធារណៈ​របស់​អ៊ីស្រាអែល Kan ថ្លែងថា​រួម​បញ្ចូល​ទាំង​ការ​ត្រួតពិនិត្យ​ច្រក​របៀង Netzarim។​

ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​ម៉ឺននាក់​ដែល​ឆ្លង​កាត់​តាម​ច្រក​ដែល​កាត់​តាម​ហ្កាហ្សា​ខាង​កើត​ទៅ​ខាង​លិច ខណៈ​ពួកគេ​វិល​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​នៅ​ផ្នែក​ខាង​ជើង​តំបន់​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG