រដ្ឋបាលរបស់លោកប្រធានាធិបតី Trump កាលពីថ្ងៃពុធបានធ្វើមោឃភាពបទបញ្ជាដ៏ធំមួយដើម្បីផ្អាកកម្ចី ឧបត្ថម្ភធនរដ្ឋាភិបាលនិងជំនួយហិរញ្ញវត្ថុផ្សេងទៀត ទើបតែភ្លាមៗ មុនរដ្ឋបាលមានគម្រោងបង្ហាញនៅក្នុងតុលាការ២ថ្ងៃជាប់ៗគ្នានៅថ្ងៃទី២ដើម្បីការពារគោលនយោបាយ។ នេះបើតាមមន្ត្រីសេតវិមានម្នាក់។
សេចក្តីសម្រេចដើម្បីមោឃភាពបទបញ្ជាកាលពីថ្ងៃចន្ទរបស់ការិយាល័យចាត់ចែងរៀបចំនិងថវិកាបានកើតមានឡើងភ្លាមៗមុនពេលចៅក្រមសហព័ន្ធម្នាក់នៅក្នុងរដ្ឋ Rhode Island មានគម្រោងពិចារណាសំណើដោយបណ្តារដ្ឋភាគច្រើនដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យចំនួន២២និងរដ្ឋធានីវ៉ាស៊ីនតោនចំពោះបទបញ្ជាបណ្តោះអាសន្នដែលរារាំងគោលនយោបាយដែលពួកគេបាននិយាយថាអាចមានផលប៉ះពាល់យ៉ាងខ្លាំងលើថវិការបស់ពួកគេ។
បទបញ្ជាបែបនេះមកពីប្រធានចៅក្រមសហព័ន្ធប្រចាំតំបន់លោក John McConnell នៅទីក្រុង Providenceរដ្ឋ Rhode Island អាចមានរយៈពេលយូរជាងការផ្អាករបស់ចៅក្រមប្រចាំតំបន់សហរដ្ឋអាមេរិកអ្នកស្រី Loren AliKhan ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនៅក្នុងរឿងក្តីដាច់ដោយឡែកដែលបានធ្វើឡើងដោយក្រុមអង្គការមិនរកកម្រៃនៅក្នុងតុលាការសហព័ន្ធរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រីចៅក្រម AliKhan បានផ្អាកវិធានការនេះរហូតដល់ថ្ងៃចន្ទ នៅពេលដែលសវនការមួយទៀតគ្រោងធ្វើឡើង។
បទបញ្ជាដោយលោកប្រធានាធិបតី Donald Trump បានបង្ហាញនូវភាពចលាចលទូទាំងរដ្ឋាភិបាលកាលពីថ្ងៃអង្គារហើយទំនងបង្អាក់ការបង់ប្រាក់សម្រាប់អង្គការវេជ្ជសាស្ត្រនិងការថែទាំកុមារ។ វាជាការខំប្រឹងប្រែងមួយនៃការខំប្រឹងប្រែងជាច្រើនដើម្បីសើរើរដ្ឋាភិបាលសហព័ន្ធចាប់តាំងពីលោកចូលកាន់តំណែងនៅថ្ងៃទី២០ មករាមក៕
រដ្ឋបាលរបស់លោក Trump ធ្វើមោឃភាពនូវការបង្កកថវិកាមុនសវនការរបស់តុលាការ
- Reuters
![លោកប្រធានាធិបតី Trump ថ្លែងនៅសេតវិមានកាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២៥។](https://gdb.voanews.com/ceb74a3d-e5f1-447a-8757-f92e67cecfe9_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ