នៅក្នុងសុន្ទរកថាមួយនៅក្នុងការប្រមូលផ្តុំមួយក្នុងរដ្ឋ West Virginia កាលពីយប់ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី Donald Trump បានហៅរឿងអំពីចំណងទាក់ទងនៃពួកអ្នកឃោសនាបោះឆ្នោតឱ្យគាត់ជាមួយប្រទេសរុស្ស៊ីថាជា «ការប្រឌិតទាំងស្រុង» ដែលបានធ្វើឱ្យពួកអ្នកប្រឆាំងនឹងគាត់ខាងនយោបាយមានអារម្មណ៍ល្អជាងមុននៅក្រោយពួកគេទទួលបរាជ័យនៅក្រោយការបោះឆ្នោតកាលពីឆ្នាំទៅមិញ។
កាសែត The Wall Street Journal បានរាយការណ៍កាលពីប៉ុន្មានម៉ោងមុននោះថាលោក Robert Mueller ទីប្រឹក្សាពិសេសបានបង្កើតគណៈវិនិច្ឆ័យមួយដោយបានបង្កើនការស៊ើបអង្កេតរបស់លោកបានច្រើនក្រាស់ក្រែលអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតក្នុងស.រ.អា.កាលពីឆ្នាំទៅមិញ។
លោក Trump បាននិយាយនៅពេលមានការទះដៃអបអរសាទរនៅ Huntington ថា «ពួកគេខិតខំព្យាយាមបោកប្រាស់លោកអ្នកអំពីមេដឹកនាំដែលលោកអ្នកចង់បានជាមួយការប្រឌិតរឿងមិនពិត។ នេះជាការបន្តុះបង្អាប់យើងទាំងអស់គ្នា»។
លោក Trump បាននិយាយអំពីការស៊ើបអង្កេតដោយលោកទីប្រឹក្សាពិសេសថា «ខ្ញុំគ្រាន់តែសង្ឃឹមថាការសន្មត់ចុងក្រោយបង្អស់ជាការសន្មត់មួយទៀងត្រង់គ្មានលាក់លៀមដោយពិតប្រាកដ»។
លោកប្រធានាធិបតីអាមេរិកាំងរូបនេះបាននិយាយបន្ថែមថា «ពួករដ្ឋអាជ្ញាគួរពិនិត្យមើលអំពីអ៊ីម៉ែល៣ម៉ឺន៣ពាន់របស់លោកស្រី Hillary Clinton ដែលបានត្រូវលុបចោល»៕