ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​​ ត្រាំ និង​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ជួប​គ្នា​នៅ​សេតវិមាន​ ហើយ​បញ្ហា​ពាណិជ្ជកម្ម​ជា​ប្រធានបទ​ដ៏​សំខាន់


Забег среди женщин выиграла спорсменка из Кении Джойсилин Джепкосгей (Joyciline Jepkosgei) с неофициальным временем 2 часа 22 минуты 38 секунд.<br />
<br />
Победитель среди мужчин - кениец Джеффри Камворор (Geoffrey Kamworor), завершивший марафон с результатом 2 часа 8 минут 13 секунд
Забег среди женщин выиграла спорсменка из Кении Джойсилин Джепкосгей (Joyciline Jepkosgei) с неофициальным временем 2 часа 22 минуты 38 секунд.<br /> <br /> Победитель среди мужчин - кениец Джеффри Камворор (Geoffrey Kamworor), завершивший марафон с результатом 2 часа 8 минут 13 секунд

លោកស្រី Theresa May នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អង់គ្លេស​ជួប​ជាមួយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​នៅ​ឯ​សេតវិមាន​ដែល​នៅ​ទី​នោះ​មេដឹកនាំពិភពលោក​ទាំង​២​នឹង​ធ្វើ​ការ​សន្និសីទ​កាសែត​រួម​គ្នា។

លោកស្រី​នាយករដ្ឋ​មន្រ្តី​នឹង​ក្លាយ​ជា​មេដឹកនាំ​បរទេស​លើក​ទី​១​ជួប​ជាមួយ​លោកត្រាំ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ចាប់​តាំង​ពី​លោក​ចូលកាន់​តំណែង​មក។

មេដឹកនាំ​ប្រទេសទាំង​២​បាន​ចាត់​វិធានការ​ធ្វើ​កំណែទម្រង់​ទំនាក់​ទំនង​អន្តរជាតិ ​ជា​ពិសេស​តាមរយៈ​ពាណិជ្ជកម្ម។ ការ​រង់​ចាំ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហើយ​និង​ការ​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​ភាព​ជា​ដៃគូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​មាន​ប្រទេស​១២​ជា​សមាជិក​នឹង​ធ្វើ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី​ទូទាំង​សាកល​លោក។

ផែនការ​របស់​លោកស្រី​នាយករដ្ឋ​មន្រ្តី May សម្រាប់​ការ​ចេញ​ពី​សហភាព​អឺរ៉ុប​រួមមាន​ការ​ដាក់​អាទិភាព​លើ​ការ​ត្រួតត្រា​ជន​អន្តោប្រវេសន៍ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​មិន​ទាន់​ប្រកាស​សេចក្តី​លម្អិត​ពី​គោលនយោបាយ​នោះ​ទេ។

លោក Sean Spicer ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា ​លោក​ប្រធានាធិបតី​ត្រាំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ថា​តើ​លោក​នឹង​កាត់​ថវិកា​ផ្តល់​ទៅ​ឲ្យ​អង្គការ​អន្តរជាតិ​ដូចជា​អង្គការ​សហប្រជាជាតិ​ដែរ​ឬ​ទេ ​បន្ទាប់​ពីសេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មានប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានា​ធិបតី​ពិនិត្យ​មើល​ការ​កាត់​បន្ថយ​តួនាទីរបស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អង្គការ​ទាំង​នោះ។

លោកស្រី​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​បាន​មាន​ប្រសាសន៍​ទៀត​ថា វា​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​អង់គ្លេស​ និងអាមេរិក​ដើម្បី​ការពារ​តម្លៃ​របស់​ខ្លួន ​ក៏ប៉ុន្តែអង់គ្លេស​និង​អាមេរិក នឹង​មិន​ត្រឡប់​ទៅ​កាន់​អ្វី​ដែល​លោកស្រី​នាយករដ្ឋ​មន្រ្តី​បាន​ហៅ​ថា «គោល​នយោបាយ​បរាជ័យ​កាល​ពី​អតីតកាល​ទេ‍»៕

XS
SM
MD
LG