ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស៖ អាមេរិក និង​អង់គ្លេស​អាច​ដឹកនាំ​ពិភពលោក​ជាមួយ​គ្នា​ម្តង​ទៀត


លោកស្រី Theresa May នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ចាកចេញ​ពី​វិមាន 10 Downing Street ដើម្បី​ធ្វើ​ដំណើរ​ទៅ​សភា​ក្នុង​ក្រុង​ឡុងដ៍​ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
លោកស្រី Theresa May នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ចាកចេញ​ពី​វិមាន 10 Downing Street ដើម្បី​ធ្វើ​ដំណើរ​ទៅ​សភា​ក្នុង​ក្រុង​ឡុងដ៍​ កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ Theresa May ​នឹង​អំពាវនាវ​ឱ្យ​មាន​«ទំនាក់ទំនង​ពិសេស» ជាមួយ​ស.រ.អ.​សារ​ជា​ថ្មី នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស​ប្រុងប្រៀប​ចាកចេញ​ពី​សហភាព​អឺរ៉ុប ហើយ​លោក​ប្រធានាធិបតី​ Donald Trump ចាប់​ផ្តើម​អាណត្តិ​លោក​ជា​មេដឹកនាំ​ស.រ.អា.។

លោកស្រី​ May ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ Philadelphia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​មុន​ទស្សនកិច្ច​មួយ​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។​ លោក​ស្រី​ជា​មេដឹកនាំ​បរទេស​ទីមួយ​ដែល​នឹង​ជួប​ជាមួយ​លោក Trump នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់​តាំង​ពី​ពេល​លោក​ចូល​កាន់​តំណែង។​

លោកស្រី​ May នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​កន្លែង​សម្រាកកាយ​មួយ​សម្រាប់​ពួក​សមាជិក​សភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​តាម​សុន្ទរកថា​បាន​ត្រូវ​រៀបចំ​ថា​ លោកស្រី​នឹង​គូស​បញ្ជាក់​អំពី​ប្រវត្តិនៃ​ទំនាក់ទំនង​មួយ​ដែល​លោកស្រី​ថ្លែង​ថា «បាន​ធ្វើ​ឱ្យ​មាន​ពិភពលោក​ទំនើប»។ លោក​ប្រធានាធិបតី​ Trump និង​លោក​អនុប្រធានាធិបតី​ Mike Pence នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំនៅ​កន្លែង​សម្រាកកាយ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ។​

មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ចាត់​វិធានការ​ដើម្បី​កែ​ទម្រង់​ការ​ទាក់ទង​អន្តរជាតិ​របស់​លោក ​និង​លោកស្រី​ ជាពិសេស​តាមរយៈ​ពាណិជ្ជកម្ម។ ​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការ​ដក​ខ្លួន​របស់​លោក​ Trump ចេញ​ពី​ភាពដៃគូ​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​មាន​ប្រទេស​ជាតិ​១២​ជា​សមាជិក​នឹង​នាំ​ឱ្យ​មាន​ការ​ចាំបាច់​ក្នុង​ការ​ចរចា​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ថ្មី​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG