អង្គការសង្គមស៊ីវិលថា ការហាមអ្នកកាសែតបរទេសម្នាក់មិនឲ្យចូលមកកម្ពុជាវិញប៉ះពាល់សេរីភាពសារព័ត៌មាន
កាលពីដើមខែមករា អ្នកកាសែតបរទេសម្នាក់ដែលរាយការណ៍ផ្នែកបរិស្ថានក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ត្រូវបានអាជ្ញាធរនៅព្រលានយន្តហោះខេត្តសៀមរាបមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជាឡើយ។ អង្គការសង្គមស៊ីវិលបានថ្កោលទោសការហាមប្រាមអ្នកកាសែតស៊ើបអង្កេតរូបនេះ ហើយថា វាប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕