ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​ជប៉ុន


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ចូល​រួម​ក្នុង​កម្មវិធី​មេដឹកនាំ​ជប៉ុន​ជាមួយ​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ Japan William Hagerty ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងទី​២៥ ខែឧសភា ឆ្នាំ២០១៩។
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ចូល​រួម​ក្នុង​កម្មវិធី​មេដឹកនាំ​ជប៉ុន​ជាមួយ​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ Japan William Hagerty ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងទី​២៥ ខែឧសភា ឆ្នាំ២០១៩។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ជប៉ុន​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​ ៤ ​ថ្ងៃដោយ​មាន​ពិធីនិង​ការ​ប្រកួត​កីឡាដ៏​អ៊ឹក​ធឹក ទោះ​ជាយ៉ាង​ណាក៏ដោយ ​មន្រ្តី​ជាន់​ខ្ពស់​សេតវិមាន​ម្នាក់ សន្យាថា ​«នឹងមាន​កិច្ច​ការ​ដុំ​កភួន​ខ្លះ​ដើម្បី​ប្រកាស​»។

ការផ្តោត​លើ​ការថតរូប​ជាជាង​ការ​ធ្វើ​កិច្ច​ព្រម​ព្រៀង អាច​ជាចេតនា​មួយ​ផ្នែករបស់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក Shinzo Abe ដែល​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ប្រធានា​ធិបតី ​ត្រាំ។ ​មេដឹកនាំ​ទាំងពីរបានជួប​គ្នា ​ឬ​និយាយ​ជាមួយ​គ្នាជាង​ ៤០ លើក ​ដែល​មិន​ធ្លាប់​មាន​កាល​ពីពេល​មុន។ ​នេះតាម​ការ​បញ្ជាក់​របស់​សេតវិមាន។

លោក Tomohiko Taniguchi ជា​សាស្រ្តា​ចារ្យ​នៃ​សាកល​វិទ្យាល័យ Keio ដែល​ជា​អ្នក​សរសេរ​សុន្ទរកថាគោលនយោបាយ​ការ​បរទេសដ៏​សំខាន់​មួយ​ឲ្យ​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​មើលឃើញថា ​ក្រៅពី​ដំណើរ​ទស្សនកិច្ច​នេះ ​នឹង​មាន​ខ្លឹមសារ​តិច​តួច។ ក៏ប៉ុន្តែ ​លោក Taniguchi និយាយ​ទៀត​ថា នាយករដ្ឋ​មន្រ្តី​ជប៉ុនលោក អាបេ ​ជាមេដឹកនាំ​បរទេស​តែ​ម្នាក់​គត់​ ដែល​ប្រធានា​ធិបតី​ ត្រាំ ​អាច​ចំណាយ​ពេលជាមួយ​និង​និយាយ​រាប់​សិប​ម៉ោង​ជាមួយ​ ដោយ​គ្មានការ​ប្រុង​ប្រៀប​រៀប​ចំ​ចំណុច​សំខាន់​ៗ ​ដែល​ជា​តម្លៃ​យុទ្ធសាស្រ្ត​សម្រាប់​វិស័យការទូត​ជប៉ុន។

ថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​កំពូល​ៗ​ជា​ច្រើន ភ្លាម​ៗ​បន្ទាប់​ពី​ចុះ​ចត​នៅ​ទី ក្រុង​តូក្យូ ប្រធានា​ធិបតី ​ត្រាំ ​បាន​សរសើរ «ទំនាក់​ទំនងដ៏​ល្អ​បំផុត​នៅពេល​ឥឡូវ​នេះ​ជាមួយ​ជប៉ុន​ ជាង​ពេល​ណា​ៗ​ទាំងអស់​ដែល​ប្រទេស​ទាំង​២​មាន»។

លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​ត្រូវ​អញ្ជើញ​ចូល​រួមពិធី​ជប់​លៀង​ជាមួយ​ព្រះ​អធិរាជ​ថ្មី ​លេង​កូន​ហ្គោល​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ ហើយ​និង​មើល​កីឡា​បុរាណ​ស៊ូម៉ូ ​ផ្តល់​ពានរង្វាន់ត្រាំ​ជូនជើងឯក​បោក​ចំបាប់។

គោលដៅ​មួយរបស់​លោក​នាយករដ្ឋ​មន្រ្ តី​អាបេ​ ក្នុង​អំឡុង​ដែល​ពួក​លោក​ស្ថិត​នៅ​ជាមួយ​គ្នា​ក្នុង​ទីក្រុង​តូក្យូគឺ ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រធានា​ធិបតី​ ត្រាំ​ បាន​តាំងចិត្ត​ចូលរួម​ជំនួប​កំពូល​របស់​មេដឹកនាំ ដែល​មាន​ប្រទេស​ជឿនលឿន ២០ ហៅ​កាត់ G20 នៅ​ខែ​ក្រោយ​ដែល​ប្រទេស​ជប៉ុន ​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​ក្នុង​ទី​ក្រុង ​អូសា​កា៕

XS
SM
MD
LG