ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​ពេល​ដែល​លោក​​អូបាម៉ា ​បំពេញ​ទស្សន​កិច្ច​លើក​ចុង​ក្រោយ​នៅ​បរទេស


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន កាល​ពីថ្ងៃទី​១៤ ខែ​វិច្ឆិកា។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន កាល​ពីថ្ងៃទី​១៤ ខែ​វិច្ឆិកា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ចេញ​ដំណើរ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​បរទេស​តាម​ការ​គ្រោង​ទុក​នៃ​កាន់​ដំណែង​ជា​ប្រធានា​ធិបតី​របស់​លោក ​ហើយ​ទីប្រឹក្សា​របស់​លោក​រំពឹង​ថា ​ប្រធានា​ធិបតី​ជាប់​ឆ្នោត ​ដូណាល់ ​ត្រាំ​ នឹង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ​នៃ​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត។

លោក ​Ben Rhodes ​អនុ​ប្រធាន​ទី​ប្រឹក្សា​សន្តិសុខជាតិ ​បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​ទស្សនកិច្ច​មាន​ការ​ឈប់​សំចត​នៅ​ប្រទេស​ក្រិក ​អាល្លឺម៉ង់​ និង​ប្រទេស​ប៉េរូ​ ជា​សញ្ញាណ​នៃ​សាមគ្គីភាពចំពោះ​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​អាមេ​រិក​ ហើយ​ជាវិធី​មួយ​ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ដ៏​ខ្លាំង​មួយ​សម្រាប់​សហភាព​អឺរ៉ុប​ឲ្យ​មាន​ឯកភាព​មួយ។​ មុន​ពេល​ចាក​ចេញ ​ប្រធានា​ធិបតី ​អូបាម៉ា ​នឹង​ធ្វើ​សន្និសិទ​កាសែត​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​ឯសេតវិមាន។

សុន្ទរកថា​ដ៏​សំខាន់​មួយ​ក្នុង​អំឡុងនៃ​ដំណើរ​បំពេញ​ទស្សនកិច្ចរបស់​លោក​អូបាម៉ា គឺ​នៅ​ក្នុង​ប្រទេស​ក្រិក​នៅ​ថ្ងៃ​ពុធ នឹង​ថ្លែង​ពី​កិច្ចការ​ដែល​នៅ​សេសសល់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​នៅ​ប្រទេស​នោះ​ ហើយនិង​ទី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ ខណៈ​ដែលធ្វើឲ្យ​ប្រសើរ​ឡើង​នូវការ​រីកលូតលាស់​ហើយ​នឹងការ​ប្រយុទ្ធ​អសមភាព។

​លោក​ Rhodesក៏​មាន​ប្រសាសន៍​ដែរ​ថា ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​ក៏​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​នាយក​មន្រ្តី​ក្រិក​លោក ​Alexis Tsipras ​ដើម្បី​សំដែង​នូវ​ការគាំទ្រ​ចំពោះ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ក្រិក​បាន​ឆ្លង​កាត់​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​ប្រាក់ជំនួយ​អន្តរជាតិ​ ហើយ​តម្រូវ​ការ​ដ៏​តឹង​រ៉ឹង​ដើម្បី​កាត់​បន្ថយការ​ចំណាយ​និង​សេវាកម្ម​សាធារណៈ។

លោកស្រី​អធិការ​បតី​អាល្លឺម៉ង់ Angela Merkel ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​លោក​ប្រធានា​ធិបតី ​អូបាម៉ា ដើម្បី​ធ្វើ​ការ​ចរចា​នៅ​ថ្ងៃ​ព្រហស្បត៍។ លោក Rhodes បាន​សង្កត់​ពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនងដោយ​ហៅ​លោក​ស្រី Merkelថា​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់​លោក​ប្រធានា​ធិបតី​ក្នុង​ពេល​លោក​កាន់​ដំណែង​ជា​ប្រធានា​ធិបតី៕

XS
SM
MD
LG