ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ធ្វើ​ដំណើរ​ទៅ​កាន់​សេតវិមាន​ជា​លើក​ដំបូង​ក្នុង​នាម​ប្រធានាធិបតី​ជាប់​ឆ្នោត


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ថា លោក​បាន​ធ្វើ​កិច្ច​សន្ទនា​យ៉ាង​ល្អ​និង​ទូលំទូលាយ​មួយ​ជាមួយ​នឹង​លោក Donald Trump ក្នុង​អំឡុង​ពេល​ដែល​ប្រធានធិបតី​ជាប់​ឆ្នោត​រូប​នេះ​បាន​អញ្ជើញ​មក​កាន់​សេតវិមាន​ជា​លើក​ដំបូង។

ថ្លែង​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី Oval Office លោក អូបាម៉ា បាន​សង្កត់​បញ្ជាក់​ថា អាទិភាព​ទី​មួយ​របស់​លោក​គឺ​ត្រូវ​ផ្ទេរ​អំណាច​ដោយ​រលូន។

លោក​ Trump បាន​ថ្លែង​ថា លោក​រំពឹង​ថា​នឹង​ធ្វើ​ការ​ជាមួយ​នឹង​លោក អូបាម៉ា នា​ពេល​អនាគត​ ដោយ​ហៅ​ការ​សហការ​គ្នា​នោះ​ថា​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ។

សេតវិមាន​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ថា៖ «ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​គឺ​ជា​គោលការណ៍​ចម្បង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ស្ត្រី​ទី​មួយ​ គឺ​លោកស្រី​ Michelle Obama បាន​ជួប​ពិភាក្សា​ក្នុង​លក្ខណៈ​ឯកជន​ជាមួយ​នឹង​ភរិយា​របស់​លោក Trump គឺ​លោកស្រី Melania Trump អំពី​ជីវិត​ នៅ​កន្លែង​រស់​នៅ​ឯកជន​របស់​គ្រួសារ​ប្រធានាធិបតី។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​របស់​លោក​ អូបាម៉ា កំពុង​ធ្វើ​ឲ្យ​ប្រាកដ​ថា លោក​ Trump និង​ក្រុម​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ​របស់​លោក បាន​ត្រៀម​ខ្លួន​តាំង​ពី​ថ្ងៃ​ទីមួយ​ ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​របស់​ពួក​គេ។ ក្រុម​មន្ត្រី​សម្ងាត់​និង​ក្រុម​មន្ត្រី​ការពារ​របស់​អាមេរិក​កំពុង​ចាប់​ផ្តើម​ផ្តល់​ព័ត៌មាន​ពិស្តារ​ប្រចាំថ្ងៃ​អំពី​ការ​គំរាម​កំហែង​ទៅ​លើ​សន្តិសុខ​ប្រទេស​និង​ប្រតិបត្តិការ​យោធា​នៅ​ក្រៅ​ប្រទេស​ដល់​លោក Trump៕

XS
SM
MD
LG