ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump បានប្រាប់កាសែត Wall Street Journal ថា ក្រោយពេលលោកបានជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតី Barack Obama រួច លោកនឹងពិចារណាក្នុងការរក្សាទុកផ្នែកខ្លះនៃច្បាប់ធានារ៉ាប់រងសុខភាពដែលហៅថា Obamacare នោះ។
នៅក្នុងបទសម្ភាសន៍លើកដំបូងបង្អស់បន្ទាប់ពីលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតី កាលពីថ្ងៃអង្គារ លោក Trump បានថ្លែងថា លោកប្រហែលរក្សាការហាមឃាត់ដែលប្រឆាំងនឹងការផ្តល់ធានារ៉ាប់រងជូនដល់អ្នកដែលមានជំងឺ និងប្រាក់បម្រុងដែលអនុញ្ញាតឲ្យឪពុកម្តាយអាចឲ្យកូនៗរបស់ពួកគេមានធានារ៉ាប់រងជាច្រើនឆ្នាំនៅពេលពួកគេពេញវ័យ។
លោក Trump បានថ្លែងថា លោកពេញចិត្តចំពោះចំណុចទាំងពីរនៃច្បាប់ធានារ៉ាប់រងសុខភាព Obamacare យ៉ាងខ្លាំង។
លោក Trump ធ្លាប់និយាយថាការលុបចោលច្បាប់ធានារ៉ាប់រងសុខភាព Obamacare គឺជាអាទិភាពក្រោយពេលលោកចូលកាន់តំណែង។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រ លោកបានថ្លែងថា លោកនឹងពិចារណាទៅលើសំណើរបស់លោក Obama ដោយការគោរព៕