ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​លោក ​ត្រាំ ច្រានចោល​ការភ័យ​ខ្លាច​អំពី​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ធ្វើការ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំសភា​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនកាលពី​ថ្ងៃទីន៣០ មេសា​ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ធ្វើការ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំសភា​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនកាលពី​ថ្ងៃទីន៣០ មេសា​ ២០១៨។

លោកប្រធានាធិបតី​ស.រ.អា. Donald Trump និង​រដ្ឋបាល​របស់​លោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ស.រ.អា.មិន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ទេ ទោះណាជា​លោក Trump បានគំរាម​កំហែង​ថា​នឹង​ដាក់កំហិត​ដក​ពន្ធគយ​បន្ថែម​ចំនួន​១០០ពាន់​លាន​ដុល្លារ​លើទំនិញ​ចិន​ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានព្រមាន​ថា​ខ្លួន​នឹង​វាយ​ប្រហារ​តបត​វិញ។​

លោក Larry Kudlow ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​សេតវិមាន​បាននិយាយ​នៅ​ពេល​មានកំណើនកង្វល់​អំពី​វោហារ​សាស្ត្រ​ដែល​មានខ្លាំង​ឡើងៗរវាង​រដ្ឋាភិបាល​ក្រុង​Washington និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ «នេះ​គ្រាន់តែ​ជា​គំនិត​មួយ​ដែល​បានត្រូវ​ស្នើឡើង​តែ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ពិនិត្យ​ដោយ​ហ្មត់ចត់​ដោយ​អ្នក​តំណាង​ពាណិជ្ជកម្ម​ស.រ.អា.ហើយ​បន្ទាប់មក​នឹង​ត្រូវ​បើក​ចំហ​សម្រាប់ការ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ ដូច្នេះមិនទាន់មានអ្វី​កើត​ឡើង​នៅ​ឡើយទេ មិន​ទាន់មានអ្វី​បានត្រូវអនុវត្តនៅ​ឡើយ​ទេ»។

ទិប្រឹក្សា​សេដ្ឋកិច្ច​សេតវិមាន​រូបនេះបានថ្លែង​ថា​ការ​លួច​កម្មសិទ្ធិបញ្ញា​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា «ឬស​គល់» នៃ​កង្វល់​របស់​ស.រ.អា.ហើយ​លោក​បាននិយាយ​បន្ថែម​ថា «យើង​មិន​អាចអនុញ្ញាត​ឱ្យ​ប្រទេស​ចិន​លួច​បច្ចេកវិទ្យា​យើង​ទេ ពីព្រោះ​នៅ​ពេល​ណា​ពួក​ចិនលួចបច្ចេកវិទ្យា​របស់​យើង ពួក​គេ​លួច​ភាព​ជំនាញ​នៃអនាគត​អាមេរិកាំង»។

ទីប្រឹក្សារូប​នេះបានគូ​សបញ្ជាក់​ថា​លោក Trump និង​លោកប្រធានាធិបតី​ចិន​ Xi Jinping មានទំនាក់ទំនង​ល្អ​ជាមួយគ្នា​ហើយ​ «កិច្ចចរចា​ដែល​កំពុង​មានធ្វើ​ប្រហែល​អាចដោះស្រាយ​បញ្ហា​បានច្រើន ក៏​ប៉ុន្តែ​យើង​ម៉ឺងម៉ាត់។ ​ខ្ញុំគូស​បញ្ជាក់​ការណ៍​នេះ​ យើងហ្មត់ចត់»។

សេតវិមាន​បានបន្ទោស​ប្រទេស​ចិន​អំពី​ការ​ប្រកប​របរពាណិជ្ជកម្មដែល​ប្រទេស​អាមេរិក​និយាយ​ថា​មិន​ត្រឹមត្រូវ​តាម​ច្បាប់ហើយមិនយុត្តិធ៌មថែម​ទៀតផង៕

XS
SM
MD
LG