ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយខុទ្ទកាល័យ​សេតវិមាន​លោក ​John Kelly​ ស្នើ​ឲ្យ​លោក ត្រាំ​ បណ្តេញ​លោក Scott Pruitt


រូបឯកសារ៖ ​លោក​ Scott Pruitt ​ប្រធាន​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា EPA។
រូបឯកសារ៖ ​លោក​ Scott Pruitt ​ប្រធាន​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា EPA។

នាយខុទ្ទ​កាល័យ​សេតវិមាន​លោក​ John Kelly​ កាល​ពី​សប្តាហ៍​មុន​បាន​ស្នើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ ឲ្យ​បណ្តេញ​លោក​ Scott Pruitt​ប្រធាន​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា EPA ។ នេះ​បើ​យោង​តាម​មន្រ្តី​សេតវិមាន​បាន​ប្រាប់​សារពត៌មាន ​Wall Street​ កាល​ពី​ថ្ងៃ​សុក្រ​មិ្សលមិញ។

លោក Kelly​បាន​ស្នើ​ឲ្យ​បណ្តេញ​លោក ​Pruitt​ ចេញ​ពី​តំណែង​ម្តង​ហើយ​ម្តង​ទៀត​ បន្ទាប់​ពី​មាន​ភាពចម្រូង​ចម្រាស​នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​ចំណាយ​លើស​កម្រិត​ និង​ពី​របៀប​គ្រប់គ្រង់​របស់​លោក​ Pruitt។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ទោះ​ជា​យ៉ាងណា​ ក៏លោក ​ត្រាំ​ នៅ​មិន​ទាន់​រៀបចំ​បណ្តេញ​លោក​ចេញ​នៅឡើយ​ទេ​ ដោយ​សារ​តែ​លោក​ប្រធានាធិបតី​ពេញចិត្ត​នឹង​ការ​រឹត​បន្តឹង​នៅ​ក្នុង​ការងារ​របស់​លោក​ ហើយ​លោក​ Pruitt​ គឺ​អ្នក​គាំទ្រ​គោលនយោបាយ​របស់​លោក ត្រាំ​។

លោក ត្រាំ​ បាន​បង្ហោះសារ​នៅ​ក្នុង​ប្រព័ន្ធTwitter ថា​លោក​ Pruitt ​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​លោក​ក៏​នឹង​ពិនិត្យ​មើល​ពី​ទំហំ​នៃ​ភាពចម្រូង​ចម្រាស​ដែល​ប្រឆាំង​នឹង​លោក ​Pruitt ​ផងដែរ។

យោង​តាម​សេតវិមាន​កាល​ពី​ដើម​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹ​ងថា​ ខ្លួន​កំពុង​ត្រួតពិនិត្យ​មើល​របាយការណ៍​ដែល​លោក ​Pruitt បាន​ជួល​ផ្ទះ​ពី​គ្រួសារ​របស់​អ្នក​បញ្ចុះបញ្ចូល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ។

លោក ​Pruitt​ ក៏​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ជុំវិញ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​លើស​កំរិត​ និង​បាន​ដំឡើង​ប្រាក់​ខែ​យ៉ាង​ច្រើន​ដល់​បុគ្គលិករបស់EPA ពីរនាក់​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG