ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ការពារ​ការ​ដាក់​ពន្ធគយ​និង​គោល​នយោបាយ​ផ្សេង​ទៀត ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សភា


ប្រធានាធិបតី សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី០៤ មីនា ឆ្នាំ២០២៥។
ប្រធានាធិបតី សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី០៤ មីនា ឆ្នាំ២០២៥។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​កាល​ពី​យប់​ថ្ងៃ​អង្គារ ប្រធានាធិបតី សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ការពារ​ការ​ដាក់​ពន្ធ​គយ​ថ្មី​របស់​លោក​លើ​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ហើយ​បាន​សន្យា​ថា​នឹង​មាន​ច្រើន​ទៀត។

លោក ​Trump បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ដំបូង​របស់​លោក​ទៅ​កាន់​សមាជិក សភា​អាមេរិក​ទាំង​ពីរ​ថ្នាក់​ក្នុង​អាណត្តិ​ទីពីរ​របស់​លោក​ថា «ប្រទេស​ផ្សេង​ទៀត បាន​យក​ពន្ធ ពី​យើង​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​ឥឡូវ​នេះ​ដល់​វេន​យើង​ម្តង‍» ។

អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធគយ ២៥% កាល​ពី​ថ្ងៃ​អង្គារ​លើ​ការ​នាំ​ចេញ​ពី​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ពីរ​របស់​ខ្លួន​គឺ​កាណាដា និង​ម៉ិកស៊ិក ហើយ​បាន​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ការ​នាំ​ចូល​របស់​ចិន​ដល់​២០% ។

ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣ របស់​សហរដ្ឋ​អាមេរិក។

ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ហើយ ប្រទេស​ទាំង​បី​បាន​គំរាម​សង​សឹក​វិញ ដែល​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ។

លោក ​Trump ក៏​បាន​និយាយ​ផង​ដែរ​ថា​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្ដើម​ដាក់ «ពន្ធគយ​ទៅវិញ​ទៅ​មក‍» លើ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២ ខែ​មេសា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG