លោក Trump រងការចោទប្រកាន់ពីបទរក្សាទុកដោយចេតនាផែនការយោធាអាមេរិកដើម្បីវាយប្រហារអ៊ីរ៉ង់
- Cindy Saine
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី២៧ខែកក្កដាពីបទរក្សាទុកដោយខុសច្បាប់នូវឯកសារសម្ងាត់ដែលលម្អិតពីផែនការនៃប្រតិបត្តិការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ហើយនឹងការប៉ុនប៉ង២ទៀតដើម្បី«កែប្រែ កម្ទេច ធ្វើឱ្យខូចឬលាក់បាំងភ័ស្តុតាង»ក្នុងអំឡុងពេលនៃការស៊ើបអង្កេតឯកសារសម្ងាត់ដែលលោកបានយកទៅកាន់គេហដ្ឋាន Mar-a-Lago របស់លោកនៅក្នុងរដ្ឋ Florida។ អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ផ្នែកការទូតរបស់វីអូអេអ្នកស្រី Cindy Saine រាយការណ៍អំពីរឿងនេះ។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕