ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រាហ្វិក៖ ព័ត៌មាន​ចុងក្រោយ​អំពី​ករណី​បទឧក្រិដ្ឋ​សំខាន់ៗ​ចំនួន ៤ ដែល​លោក Trump បាន​រង​ការ​ចោទ​ប្រកាន់


ព័ត៌មាន​ចុងក្រោយ​អំពី​ករណី​បទឧក្រិដ្ឋ​សំខាន់ៗ​ចំនួន ៤ ដែល​លោក Trump បាន​រង​ការ​ចោទ​ប្រកាន់។
ព័ត៌មាន​ចុងក្រោយ​អំពី​ករណី​បទឧក្រិដ្ឋ​សំខាន់ៗ​ចំនួន ៤ ដែល​លោក Trump បាន​រង​ការ​ចោទ​ប្រកាន់។

មហាគណៈ​វិនិច្ឆ័យ​នៃ​តុលាការ​សហព័ន្ធ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​អង្គារ បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ថា​ បាន​ព្យាយាម​កែប្រែ​ដោយ​ខុសច្បាប់​លើ​ការ​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ ២០២០ ដើម្បី​លោក​អាច​បន្ត​កាន់​អំណាច។

ការ​ចោទប្រកាន់​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ជាច្រើន ខណៈ​លោក Trump ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ស្វែង​រក​សំឡេង​គាំទ្រ​ សម្រាប់​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឆ្នាំ ២០២៤ ខាង​មុខ​នេះ។ ​

ការ​ចោទប្រកាន់​ ៤ ករណី​នេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​ពិសេសនៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ លោក Jack Smith បន្ទាប់​ពី​មហា​គណៈ​វិនិច្ឆ័យ​បាន​ស្តាប់​សក្ខីកម្ម​អស់​រយៈពេល​ជា​ច្រើន​ខែ ពី​បុគ្គល​ដែល​ជិតស្និទ្ធ​នឹង​លោក Trump អំពី​ការ​ចងចាំ​របស់​ពួកគេ​ពី​វិធីសាស្ត្រ​ដែល​លោក Trump បាន​ព្យាយាម ហើយ​បរាជ័យ​ក្នុង​ការកែប្រែ​លទ្ធផល​ចាញ់​ការ​បោះឆ្នោត គ្រា​ដែលលោក Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត ហើយ​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាលពី​ខែ​មករា ឆ្នាំ ២០២១៕

XS
SM
MD
LG