លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហៅកិច្ចចរចារវាងគណបក្សទាំងពីរនៅក្នុងសភាស.រ.អា.អំពីការផ្តល់ប្រាក់សម្រាប់កសាងជញ្ជាំងតាមព្រំដែនថាជា «ការខាតពេលវេលា»។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត The New York Times ក្នុងសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានប្រលយពាក្យទៀតថា លោកប្រហែលប្រកាសភាពមានអាសន្នក្នុងប្រទេសជាតិដើម្បីវៀងពីសភាហើយកសាងជញ្ជាំងនេះដោយគ្មានការយល់ព្រមពីសភាទេ។
លោក ត្រាំ បាននិយាយថា៖ «ខ្ញុំនឹងបន្តកសាងជញ្ជាំងនេះហើយខ្ញុំនឹងមានជញ្ជាំងដែលត្រូវបានកសាងហើយ។ នៅពេលនេះទោះណាជាខ្ញុំប្រកាសឬមិនប្រកាសអំពីស្ថានភាពមានអាសន្នក៏ដោយ នោះលោកអ្នកនឹងឃើញ...ខ្ញុំបានរៀបចំផែនការអំពីអ្វីដែលខ្ញុំនឹងធ្វើហើយ»។
ប្រសិនបើគ្មានកិច្ចព្រមព្រៀងអំពីសន្តិសុខព្រំដែនក្នុងរយៈពេលតិចជាងបីសប្តាហ៍ដែលលោក ត្រាំ នឹងចុះហត្ថលេខាទេនោះ នោះនឹងអាចមានការបិទរដ្ឋាភិបាលមួយលើកទៀត។
ប្រសិនបើលោក ត្រាំ ប្រកាសភាពមានអាសន្នក្នុងប្រទេសជាតិ ពួកប្រជាធិបតេយ្យដែលមិនចង់ផ្តល់ប្រាក់ដល់ការកសាងជញ្ជាំងព្រំដែនប្រហែលជាប្រឆាំងនឹងលោក ត្រាំ ជាបន្ទាន់នៅក្នុងតុលាការ៕