ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ វាយ​ប្រហារ​ពាក្យ​សម្តី​ទៅ​លើ​ក្រុង Baltimore និង​អ្នក​តំណាងរាស្ត្រ​មួយ​រូប​នៅ​ទី​នោះ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារជាតិ Mark Esper នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារជាតិ Mark Esper នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​មមាញឹក​ក្នុង​ការវាយ​ប្រហារ​ពាក្យ​សម្តី​ទៅ​លើ​ទីក្រុង Baltimore ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​អាមេរិក​ និង​មន្ត្រី​កំពូល​មួយ​រូប​របស់​ទីក្រុង​នោះ​គឺ​លោក​សមាជិក​សភា​តំណាងរាស្ត្រ Elijah Cummings បន្ទាប់​ពី​តំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​រូប​នេះ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណាត់ការ​របស់​រដ្ឋបាល​លោក ត្រាំ ទៅ​លើ​ជន​ចំណាកស្រុក​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​អាមេរិក​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក។

នៅ​ក្នុង​អត្ថាធិប្បាយ​តាម​សារ​ Twitterជា​ច្រើន​បន្ត​បន្ទាប់​គ្នា លោក ត្រាំ បាន​ហៅ​លោក Cummings ​វ័យ៦៨ឆ្នាំ​ ដែល​បច្ចុប្បន្នេះ​លោក​ស្ថិត​ក្នុង​អាណត្តិ​ទី១៣​របស់​លោក​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​នោះ ថា​ជា​ «ជើងកាង​ដ៏​សាហាវ» ហើយ​លោក​បាន​អះអាង​ថា សង្កាត់​ដែល​លោក​កាន់​កាប់​នោះ​ «គួរ​ឲ្យ​ខ្ពើម សុទ្ធ​តែ​សំបុក​កណ្តុរ»។ លោក​ ត្រាំ ប្រកែក​ថា សង្កាត់​របស់​លោក Cummings មាន​ស្ថានភាព «អាក្រក់​និង​គ្រោះថ្នាក់» ​ជាង​តំបន់​ព្រំដែន​ដែល​រដ្ឋាភិបាល​របស់​លោក​ឃុំ​ខ្លួន​ជន​ចំណាកស្រុក​ដែល​ឆ្លង​ព្រំដែន​អាមេរិក​ដោយ​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ឆ្ងាយ​ណាស់។

ស្ថិតិ​រដ្ឋាភិបាល​បង្ហាញ​ថា សង្កាត់​របស់​លោក Cummings ​ដែល​រួម​បញ្ចូល​ទាំង​តំបន់​ក្រីក្រ​នៅ​ក្នុង​ទីក្រុង​ Baltimore និង​តំបន់​អ្នក​មាន​ផង​ដែរ​នោះ​ ​ប្រាក់ខែ​មធ្យមក្នុង​ទីក្រុង​នោះ​គឺខ្ពស់​ជាង​ប្រាក់ខែ​មធ្យម​ក្នុង​ប្រទេស​ ហើយ​មេដ្យាន​នៃ​តម្លៃ​ផ្ទះ​នៅ​ទីនោះ​ក៏​ខ្ពស់​ជាង​តម្លៃ​ផ្ទះ​ជា​មធ្យម​នៅ​ក្នុង​ប្រទេស​ផង​ដែរ៕

XS
SM
MD
LG