ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ និង​លោក បៃដិន ស្វាគមន៍​​ព័ត៌មាន​អំពី​​​វ៉ាក់សាំង​​​សាកល្បង​កូវីដ​១៩​របស់​ក្រុមហ៊ុន​ Pfizer


រូបឯកសារ៖ ផ្លាកសម្គាល់ក្រុមហ៊ុនផលិតឱសថ Pfizer នៅលើអេក្រង់មួយនៃការិយាល័យផ្សារភាគហ៊ុន New York ក្នុងទីក្រុង New York កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្លាកសម្គាល់ក្រុមហ៊ុនផលិតឱសថ Pfizer នៅលើអេក្រង់មួយនៃការិយាល័យផ្សារភាគហ៊ុន New York ក្នុងទីក្រុង New York កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ទាំងប្រធានាធិបតីសហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​និង​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ជាប់​ឆ្នោត​ថ្មី កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ស្វាគមន៍​ព័ត៌មាន​អំពី​ប្រសិទ្ធភាព​ដំបូងៗនៃ​វ៉ាក់សាំង​សាកល្បង​របស់​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សេរសេរ​សារ​តាម​បណ្តាញ Twitter ដោយ​កត់សម្គាល់បី​ប្រសិទ្ធភាព​ ៩០% នៃ​វ៉ាក់សាំង​សាកល្បង​នេះថា «ជា​ព័ត៌មាន​ដ៏​អស្ចារ្យ!» និង​ថា​ទី​ផ្សារ​ភាគ​ហ៊ុន​អាមេរិក​បាន​ «កើនឡើង​ខ្ពស់»​ ដោយ​ប្រតិកម្ម​នឹង​ដំណឹង​នេះ។

ទី​ភ្នាក់ងារ​ព័ត៌មាន AP បាប​រាយការណ៍​ថា ទី​ផ្សារ​ភាគហ៊ុន​ទូទាំង​ពិភពលោក ដែល​បាន​កើន​រួច​ទៅ ហើយដោយសារដំណឹង​ពីការព្យាករណ៍​ថា​លោក Joe Biden នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​នោះ បាន​កើន​យ៉ាង​គំហុក​នៅ​ថ្ងៃ​ចន្ទ ដោយ​ផ្សារ​ហ៊ុន​នៅ​អឺរ៉ុប​កើន ​៥% ហើយ​ផ្សារ Dow របស់​អាមេរិក​កើន ​៥% ប្រមាណ​ ១.៤០០​ ពិន្ទុ​ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​បើក​ទី​ផ្សារ​ជួញ​ដូរ​ កាល​ពី​ថ្ងៃ​ចន្ទ។

ចំណែកលោក Joe Biden វិញ​កាល​ពី​ថ្ងៃ​ច័ន្ទ ត្រូវ​បាន​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters រាយការណ៍​ថា​បាន​ស្វាគមន៍​ដល់វ៉ាក់សាំង​សាក​ល្បង​ការពារជំងឺ​កូវីដ១៩ របស់​ក្រុម​ហ៊ុន Pfizer ថា​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​មួយ។​ ប៉ុន្តែ​លោក​ Biden ព្រមាន​ថា​ ការ​ចាក់​វ៉ាក់សាំង​ការពារដល់​ពលរដ្ឋ​ទាំង​អស់​នៅ​មាន​រយៈ​ពេល​រាប់​ខែ​ទៅ​មុខ​ទៀត ហើយ​ពលរដ្ឋ​អាមេរិក​ចាំ​បាច់​ត្រូវ​តែ​ពាក់​ម៉ាស់​ការពារ​ និង​រក្សាគម្លាត​ដាច់​ពី​គ្នា។

លោក Biden បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លៃងការណ៍​មួយ​ថា៖ «ព័ត៌មាន​ថ្ងៃ​នេះ​ជា​ព័ត៌មា​ន​ដ៏​ល្អ​អស្ចារ្យ​ ប៉ុន្តែ​វា​មិន​ទាន់​បាន​ផ្លាស់​ប្តូររឿងដែលកំពុង​កើត​មាននោះ​ទេ»។ ការ​ប្រកាស​នៅ​ថ្ងៃ​នេះ​ជា​ការ​សន្យា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​ក្រោយ ​ប៉ុន្តែ​ការងារ​នៅ​ចំពោះ​មុខ​យើង​នា​ពេល​នេះ​ គឺ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ»។​

ព័ត៌មានល្អ​ពី​វ៉ាក់សាំង​សាកល្បង​នេះ​កើត​មាន​ឡើង ​ខណៈ​អ្នក​ស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក​ប្រញាប់​ប្រញាល់​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង ដើម្បី​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​កូវីដ១៩ ដែល​មក​ទល់​នឹង​ថ្ងៃ​ចន្ទបាន​សម្លាប់​ជីវិតមនុស្ស​ជាង​ ២៣៧.០០០ ​នាក់​ នៅ​សហរដ្ឋ​អាមេរិក និង​ជាង ១,២៥​ លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ នេះ​បើតាម​តួលេខ​របស់​សាកលវិទ្យាល័យ Johns Hopkins

XS
SM
MD
LG