ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម​លោក​អ្នក​ឧកញ៉ា​ លី យ៉ុងផាត់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​មហាសេដ្ឋី​កម្ពុជា​គឺ​លោក​លី យ៉ុងផាត់​និង​អាជីវកម្ម​របស់​លោក​ពាក់​ព័ន្ធ​នឹង​ការជួញ​ដូរ​មនុស្ស​ ការបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុសច្បាប់​និង​ការបោកប្រាស់​តាម​អនឡាញ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​ឲ្យ​ដឹង​ថា​អាជីវកម្ម​ដែល​រងទណ្ឌកម្ម​នោះ​មាន​​ក្រុមហ៊ុន​លី យ៉ុងផាត់​ គ្រុប (L.Y.P. Group Co., LTD (L.Y.P. Group) រម្មនីយដ្ឋាន​អូស្មាច់ (O-Smach Resort), រម្មនីយដ្ឋាន​កោះកុង (Koh Kong Resort), សណ្ឋាគារ​ហ្កាដឹនស៊ីធី (Garden City Hotel) ​និង​សណ្ឋាគារ​ភ្នំពេញ​(Phnom Penh Hotel)។ លោក ម៉ែន គឹមសេង ​នៃ​វីអូអេ​សូមជូន​ព័ត៌មាន​ទាន់ហេតុការណ៍​​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ដូច​តទៅ៖

XS
SM
MD
LG