លោកប្រធានាធិបតី Joe Biden ថ្លែងថា ការដឹកនាំដ៏ខ្លាំងក្លាក្រោមរដ្ឋបាលរបស់លោក«គឺជាមូលដ្ឋាន»សម្រាប់រដ្ឋបាលលោក Trump។ លោកបានថ្លែងថា ការគាំទ្ររបស់អាមេរិកនឹងជួយអ៊ុយក្រែនចរចាបញ្ចប់សង្គ្រាមជិត៣ឆ្នាំដែលប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងសុន្ទរកថាលាពីការិយាល័យប្រធានាធិបតី នៅល្ងាចថ្ងៃពុធ លោកប្រធានាធិបតី Joe Biden បានព្រមានអំពីគ្រោះថ្នាក់នៃការប្រមូលផ្តុំអំណាច និងទ្រព្យសម្បត្តិ។ សុន្ទរកថានេះបានបិទបញ្ចប់អាជីពនយោបាយរយៈពេលជាច្រើនទសវត្សរ៍របស់លោក និងអាណត្តិរយៈពេល ៤ ឆ្នាំដែលត្រូវបានទន្ទឹងរង់ចាំដោយលោក Donald Trump
មិនដល់មួយសប្តាហ៍ទៀតនោះទេ លោកប្រធានាធិបតីអាមេរិក Joe Biden នឹងត្រូវចាកចេញពីតំណែង ហើយក្រុមការងាររបស់លោកកំពុងធ្វើការជាមួយក្រុមរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅហ្ហ្កាហ្សា។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថា លោកមិនអាចធានាបានថាលោកនឹងមិនប្រើកម្លាំងយោធា ឬការបង្ខំផ្នែកសេដ្ឋកិច្ចដើម្បីគ្រប់គ្រងព្រែកជីក Panama និងដែនកោះGreenland។ លោកថ្លែងដូច្នេះអំឡុងសន្និសីទព័ត៌មានដ៏ទូលំទូលាយមួយនៅរដ្ឋ Florida កាលពីថ្ងៃអង្គារ។
លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារបានអបអរកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់។
លើសពីការសន្យាថានឹងត្រឡប់ទៅគោលនយោបាយ «គិតអាមេរិកមុន» លោកប្រធានាធិបតីជាប់បោះឆ្នោត Donald Trumpមិនបានផ្តល់ព័ត៌មានលម្អិតអំពីនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋាភិបាលថ្មីរបស់លោកទេ។ ប៉ុន្តែការសន្ទនាដំបូងរបស់លោកជាមួយថ្នាក់ដឹកនាំនានា
កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុងហ្សាកាតាបានចុះហត្ថលេខាកិច្ចព្រមព្រៀងដែនសមុទ្រជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដែលអ្នករិះគន់និយាយថា អាចផ្តល់សញ្ញាវិជ្ជមានដល់ផែនទី “nine-dash line” របស់ប្រទេសចិនដែលទាមទារដ៏ព្រំដែនធំធេងនៅក្នុងសមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនផ្លាស់ប្តូរមេដឹកនាំ គ្រាដែលលោកប្រធានាធិបតី Joe Biden បានអបអរសាទរដល់លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតចំពោះជ័យជម្នះរបស់លោក និងដល់អ្នកស្រី Kamala Harris ដែលទទួលយកការចុះចាញ់។
ក្រុមគាំទ្រប៉ាឡេស្ទីនមួយផ្សេងទៀតដូចជា «Abandon Harris» និយាយថា ពួកគេកំពុងធានាថា អ្នកស្រីនឹងចាញ់។ តើចលនាទាំងនេះនឹងប៉ះពាល់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗឬទេ?
ខុសពីអ្នកស្រី Hillary Clintion ដែលយុទ្ធនាការឃោសនាកាលពីឆ្នាំ២០១៦មានពាក្យស្លោកថា«ខ្ញុំឈរជាមួយអ្នកស្រី» អ្នកស្រី Kamala Harris មិនបានបង្ហាញសារបើកចំហលើផ្នែកយេនឌឺបែបនេះនៅក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤នេះទេ។ តែទាំងភេទរបស់អ្នកស្រី និងភេទរបស់លោកត្រាំ ត្រូវបានដាក់នៅក្នុងសន្លឹកឆ្លោត។
ក្រុមមន្ត្រីនៅសេតវិមានបានទទួលស្វាគមន៍ការជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលស្ថិតនៅក្នុងដៃក្រុមហាម៉ាស់កាលពីថ្ងៃអង្គារ ទី ២៧ ខែសីហា ហើយពួកគេបាននិយាយថា ខ្លួនកំពុងតែពិនិត្យមើលជាលើកចុងក្រោយលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា។
មួយខែក្រោយមកបន្ទាប់ពីបានប្រកាសថានឹងមិនឈរឈ្មោះនៅអាណត្តិទីពីរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងទៅកាន់សន្និបាតជាតិគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃចន្ទ។ លោកមានបំណងរំលេចឡើងនូវកេរដំណែលរបស់លោកហើយនឹងប្រគល់ភារកិច្ចបន្ទាប់
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថាគោលដៅសន្តិភាពនៅក្នុងតំបន់ហ្កាហ្សាបង្ហាញពីការពិបាកទទួលបានជោគជ័យ ថ្វីបើសេតវិមាននិងអ្នកសម្របសម្រួលដូចជាប្រទេសអេហ្ស៊ីបនិងកាតាពង្រីកការខំប្រឹងប្រែងដើម្បីជំរុញឱ្យអ៊ីស្រាអែល
លោកប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងភាពឯកោទាំងខាងរូបកាយ និងនយោបាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកសម្រាកព្យាបាលជំងឺកូវីដ១៩ នៅដំណាក់កាលសំខាន់នៃយុទ្ធនាការរបស់លោក ហើយអ្នកប្រជាធិបតេយ្យកាន់តែច្រើនជំរុញឱ្យលោកចុះចេញពីតំណែងជាបេក្ខជនរបស់គណបក្ស។
សង្គ្រាមនៅមជ្ឈិមបូព៌ា និងអឺរ៉ុប និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិននឹងនៅតែជាបញ្ហាសំខាន់សម្រាប់អ្នកការទូតអាមេរិកាំង ទោះជាបេក្ខជនណាឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកានោះក៏ដោយ។
ក្នុងបំណងទាក់ទាញអ្នកបោះឆ្នោតស្បែកខ្មៅវ័យក្មេង លោក Biden កាលពីថ្ងៃទី ១៧ ខែឧសភា បានជួបជាមួយថ្នាក់ដឹកនាំក្រុម Divine Nine ដែលជាក្រុមសមាគមស្ត្រីនិងបុរសស្បែកខ្មៅនិងអង្គការសង្គមនៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យនានា។
ពន្ធគយលើរថយន្តអគ្គិសនីរបស់ចិន ឬ EVs នឹងត្រូវកើនឡើងបួនដងដល់អត្រា ១០០%។ ការនាំចូលបន្ទះស្រូបថាមពលព្រះអាទិត្យ និងបន្ទះឈីប ពីប្រទេសចិននឹងត្រូវយកពន្ធ ៥០% ដែលកើនឡើងទ្វេដងលើអត្រាបច្ចុប្បន្ន។
សហរដ្ឋអាមេរិកបានធ្វើការព្រមានដល់អ៊ីស្រាអែលជាថ្មីម្តងទៀត អំពីការពង្រីកប្រតិបត្តិការយោធាដែលមានកម្រិតរបស់ខ្លួនលើទីក្រុង Rafah ដោយពេលនេះមិនត្រឹមតែបង្កក្តីបារម្ភជាយូរមកហើយពីបញ្ហាមនុស្សធម៌ប៉ុណ្ណោះទេ
សម្រាប់លើកដំបូងបង្អស់តាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចាប់ផ្ដើមមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនឱ្យអ៊ីស្រាអែល
អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន។
ព័ត៌មានផ្សេងទៀត