ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ពន្យារ​បន្ថែម​នូវ​បទ​បញ្ជា​គ្រា​អាសន្ន ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩


អ្នក​ដំណើរ​ពាក់​ម៉ាស​ដើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
អ្នក​ដំណើរ​ពាក់​ម៉ាស​ដើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ថៃ​បាន​ពន្យារ​បន្ថែម​នូវ​បទ​បញ្ជា​គ្រា​អាសន្ន​រហូត​ដល់​ចុង​ខែ​កក្កដា ដើម្បី​ជៀសវាង​មិន​ឱ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នាក់ ស្រប​ពេល​ដែល​ប្រទេស​ថៃ​ត្រៀម​បើក​បា​កម្សាន្ត​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​ជន​បរទេស​មួយ​ចំនួន​អាច​ចូល​មក​ក្នុង​ប្រទេស​ថៃ​បាន។

គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ការ​ពន្យារ​បន្ថែម​នេះ ដោយសារតែ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ​នៅ​លើ​ពិភពលោក​នៅតែ​បន្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ អ្នកស្រី Narumon Pinyosinwat។

អ្នកស្រី Narumon Pinyosinwat បាន​និយាយ​ថា ដោយសារ​រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​បន្ធូរបន្ថយ​បន្ថែម​ទៀត​នូវ​ការ​ដាក់​កំហិត​នៅ​ថ្ងៃ​ពុធ​ស្អែក វា​ចាំបាច់​ណាស់​សម្រាប់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បន្ត​ប្រើ​បទ​បញ្ជា​នេះ ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

បទ​បញ្ជា​គ្រា​អាសន្ន​នេះ​ផ្ដល់​អំណាច​បន្ថែម​ដល់​រដ្ឋាភិបាល ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​បញ្ជូន​មន្ត្រី​ឱ្យ​ទៅ​ស៊ើប​អង្កេត​កន្លែង​នានា ការ​ដាក់​បម្រាម​គោចរ ការ​ដាក់​កំហិត​ការ​ជួបជុំ និង​ការ​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ជា​ដើម។

កន្លង​មក ជំងឺ​កូវីដ១៩ បាន​សម្លាប់​មនុស្ស ៥៨ នាក់​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន ៣.១៧១ នាក់៕

XS
SM
MD
LG