ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មួយ​របស់​អាល្លឺម៉ង់​​ដាក់​វិធាន​រឹតត្បិត​ជា​ថ្មី​ ក្រោយ​​មាន​ការ​ផ្ទុះ​ឆ្លង​ជំងឺកូវីដ១៩​នៅ​រោងចក្រ​សាច់


សមាជិកក្រុមកាកបាទក្រហមអាល្លឺម៉ង់ឈរនៅពីមុខផ្ទះមួយ ដែលបុគ្គលិករោងចក្រសាច់មួយ រស់នៅ ក្នុងក្រុង Rheda-Wiedenbrueck ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
សមាជិកក្រុមកាកបាទក្រហមអាល្លឺម៉ង់ឈរនៅពីមុខផ្ទះមួយ ដែលបុគ្គលិករោងចក្រសាច់មួយ រស់នៅ ក្នុងក្រុង Rheda-Wiedenbrueck ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរ​នៅ​រដ្ឋ​ Rhine-Westphalia នៅ​ភាគ​ខាង​លិច​របស់​ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃ​អង្គារ បាន​សម្រេច​ដាក់​ជា​ថ្មី​នូវការ​ដាក់​កំហិត​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​នៅ​ក្នុង​ស្រុក Guetersloh ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ពី​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​រោងចក្រវេច​ខ្ចប់​សាច់​មួយ​កន្លែង​នៅ​តំបន់​នោះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទី​ក្រុង​ Duesseldorf អភិបាល​រដ្ឋ Rhine-Westphalia លោក Armin Laschet ថ្លែង​ថា វិធានការបិទ​តំបន់​នេះ​ជា​ថ្មីនេះ​នឹង​មាន​សុពលភាព​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ហើយ​កើត​ឡើង​ក្រោយ​ពី​មាន​អ្នក​ធ្វើ​ការ​នៅ​រោងចក្រ​នោះ​ចំនួន​១.៥០០​នាក់​និង​សមាជិក​ក្រុមគ្រួសារ​ពួក​គេ​ខ្លះ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​មានវីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩។

ស្រុក Guetersloh មាន​ប្រជាជន​ប្រមាណ​៣៦០.០០០​នាក់ ហើយ​ជា​តំបន់​ទី​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ត្រឡប់បិទ​សកម្មភាព​ជា​ថ្មី ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​សកម្មភាពសង្គម​អស់​៧​សប្តាហ៍​មក​ហើយ។

នៅ​ជុំវិញ​ពិភពលោកគិត​មក​ត្រឹម​ថ្ងៃ​អង្គារ វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង៩.១២០.០០០​នាក់ ហើយ​ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្ស​ ជាង​៤៧២.០០០​នាក់៕

XS
SM
MD
LG