ក្រុមប៉ូលិសនៅរាជធានីបាងកកនៃប្រទេសថៃបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងឡានបាញ់ទឹកប្រឆាំងក្រុមបាតុករ ដែលប្រាថ្នាចង់ផ្តួលរំលំរដ្ឋាភិបាលលោកស្រី Yingluck Shinawatra។ ភាពតានតឹងមានការកើនឡើងហើយសន្តិសុខត្រូវបានរឹតបន្តឹងនៅក្រោយពេលមានមនុស្សបីនាក់បានស្លាប់និងជាង៥០បានរងរបួសក្នុងអំពើហិង្សាកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។