បាងកក —
រដ្ឋាភិបាលថៃ ជាថ្មីម្តងទៀត បានច្រានចោលការទាមទាររបស់មេដឹកនាំបាតុកម្មដែលស្នើឲ្យរំលាយរដ្ឋាភិបាលចោល ដែលជាវិធីមួយដើម្បីឲ្យមានការតែងតាំងក្រុមប្រឹក្សាប្រជាពលរដ្ឋមួយដឹកនាំប្រទេស។
មួយថ្ងៃក្រោយពី លោកស្រី Yingluck Shinawatra ចាត់វិធានការដោយរំលាយចោលសភានិងអំពាវនាវឲ្យមានការបោះឆ្នោត វាក្លាយជាភ័ស្តុតាងថា បាតុកម្មតាមផ្លូវរយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីនោះ បានធ្វើឲ្យលោកស្រីនាយករដ្ឋមន្រ្តី មានការរំជួលចិត្តយ៉ាងខ្លាំង។
នៅក្នុងការថ្លែងដ៏ខ្លី លោកស្រីយីងឡាក់ បានអះអាងចំពោះការយល់ឃើញរបស់លោកស្រីថា លោកស្រីនៅតែមានតួនាទីជានាយករដ្ឋមន្រ្តីរហូតដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី២ ខែកុម្ភៈ ខាងមុខនេះ ថ្វីបើមានការទាមទារម្តងហើយម្តងទៀតពីសំណាក់អ្នកប្រឆាំងនឹងលោកស្រី ឲ្យលោកស្រីចុះចេញពីតំណែងជាបន្ទាន់ក៏ដោយ។
លោកស្រីនាយករដ្ឋមន្រ្តីថ្លែងថា លោកស្រីបានដកខ្លួនរហូតដល់ចំណុចមួយដែលលោកស្រីមិនអាចដកជាងនេះទៀតបានទេ។ លោកស្រីថ្លែងទៀតថា លោកស្រីចង់ឲ្យមានឥរិយាបទចំពោះលោកស្រីដោយត្រឹមត្រូវផងដែរ។
គ្រាដែលលោកស្រីដើរចេញពីវេទិកា អ្នកយកព័ត៌មាននានា បានចាប់អារម្មណ៍ថា លោកស្រីបានរលីងរលោងទឹកភ្នែក។
នៅខាងក្រៅ ក្លឹបកងទ័ព (Army Club) ដែលលោកស្រីបានជួបសមាជិកខុទ្ទិកាល័យរបស់លោកស្រីនោះ ក្រុមបាតុករបានដាក់សំពាធឲ្យដកលោកស្រីចេញពីតំណែង។
នៅមុនថ្ងៃនោះមួយថ្ងៃ មានមនុស្ស១សែន៥ម៉ឺននាក់ បានដើរដង្ហែរឆ្ពោះទៅបរិវេណអគាររដ្ឋាភិបាលដើម្បីជាការតវ៉ាប្រឆាំងនឹងអ្វីដែលគេហៅថា របបគ្រប់គ្រងខុសច្បាប់ដោយបងប្រុសរបស់លោកស្រី គឺអតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra។ លោក Thaksin នៅតែនិរទេសខ្លួន ដើម្បីគេចពីការជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រទេសថៃ។
គ្រាដែលរដ្ឋាភិបាល ត្រៀមរៀបចំសម្រាប់ការបោះឆ្នោតដែលនៅសល់មិនដល់៦០ថ្ងៃទៀតទេនោះ អ្នកប្រឆាំងនឹងលោកស្រីយីងឡាក់ បន្តទាមទារឲ្យដាក់ក្រុមប្រឹក្សាប្រជាពលរដ្ឋដែលមិនត្រូវបានបោះឆ្នោតជ្រើសរើសនោះ ដឹកនាំរដ្ឋាភិបាលជាជំនួសវិញ។
ជាប្រទេសមួយដែលមាននយោបាយបើកចំហរជាងប្រទេសមួយចំនួននៅតំបន់អាស៊ីអគ្នេយ៍ ការជាប់គាំងនយោបាយរបស់ថៃ ធ្វើឲ្យមានការព្រួយបារម្ភនៅក្រៅប្រទេស។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគាំទ្រដំណើរការប្រជាធិបតេយ្យ រួមទាំងការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki ថ្លែងថា រដ្ឋាភិបាលក្រុងWashington ចង់ឲ្យស្ថានការណ៍នេះ ត្រូវបានដោះស្រាយដោយគ្មានអំពើហិង្សាទៀតទេ។
«ការផ្តោតរបស់យើង គឺបន្តជំរុញឲ្យមានដំណោះស្រាយប្រកបដោយសន្តិវិធី ចំពោះអ្វីដែលកើតមានឡើងនៅលើទឹកដីប្រទេសថៃ ហើយនឹងថា ប្រាកដណាស់ថា យើងបានតាមដានមើលយ៉ាងយកចិត្តទុកដាក់ដោយមានសេចក្តីថ្លែងការណ៍នេះជាភ័ស្តុតាងស្រាប់។ ក៏ប៉ុន្តែ គ្មានការចង្អុលបង្ហាញថា យើងគាំទ្រភាគីខាងណាមួយនោះទេ»។
រីឯនៅក្នុងទីក្រុងប៉េកាំងវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hong Lei ក៏បានសម្តែងការគាំទ្រចំពោះការបោះឆ្នោតដែរ។
លោក Hong Lei បានថ្លែងថា ជាប្រទេសជិតខាងដ៏រាក់ទាក់ ប្រទេសចិនសង្ឃឹមថា ការបោះឆ្នោតនឹងត្រូវបានប្រព្រឹត្តធ្វើឡើងដោយរលូន ហើយចិនចង់ឃើញថា គ្រប់ភាគីទាំងអស់ធ្វើប្រតិបត្តិការដោយគោរពទៅតាមរដ្ឋធម្មនុញ្ញនិងច្បាប់។
វានៅតែមិនទាន់មានភាពច្បាស់លាស់ទេថា កម្លាំងរបស់ភាគីប្រឆាំងនឹងធ្វើពហិកាការបោះឆ្នោតឬយ៉ាងណាទេ ដែលការបោះឆ្នោតនេះ ពួកគេជាអ្នកចាញ់ប្រៀប។
លោក Suthep Thaugsuban មេដឹកនាំខាងភាគីប្រឆាំងម្នាក់ ដែលបានលាលែងចេញពីគណបក្សប្រជាធិបតេយ្យ បានទាមទារឲ្យមន្រ្តីរាជការរាយការណ៍ទៅក្រុមបាតុករជាជាងទៅរដ្ឋាភិបាល។ លោក Suthep ដែលប្រឈមនឹងការចាប់ខ្លួនពីបទបះបោរនោះក៏បានអំពាវនាវឲ្យកងសន្តិសុខស្ម័គ្រចិត្ត គ្រប់គ្រងជំនួសប៉ូលិស ដែលលោកបានចាត់ទុកពួកគេថា ជាអ្នកពុករលួយ និងជាអ្នកការពាររដ្ឋាភិបាល៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់