ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​នៅ​កោះ​តៃវ៉ាន់​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង


លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen របស់​តៃវ៉ាន់​បក់​ដៃ​ទៅ​កាន់​មនុស្ស​ម្នា​នៅ​ពេល​លោកស្រី​ថ្លែង​សុន្ទរកថា​ទទួល​តំណែង​ក្នុង​ពិធី​ទទួល​តំណែង​នៅ​ក្នុង​ក្រុង​តៃប៉ិ កាលពី​ថ្ងៃទី២០​ ខែ​ឧសភា ឆ្នាំ២០១៦។
លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen របស់​តៃវ៉ាន់​បក់​ដៃ​ទៅ​កាន់​មនុស្ស​ម្នា​នៅ​ពេល​លោកស្រី​ថ្លែង​សុន្ទរកថា​ទទួល​តំណែង​ក្នុង​ពិធី​ទទួល​តំណែង​នៅ​ក្នុង​ក្រុង​តៃប៉ិ កាលពី​ថ្ងៃទី២០​ ខែ​ឧសភា ឆ្នាំ២០១៦។

ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​នៅ​កោះ​តៃវ៉ាន់​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​សុក្រ​នេះ។

លោកស្រី Tsai Ing-wen គឺ​ជា​មេដឹកនាំស្រី​ដំបូង​បង្អស់​នៅ​កោះ​តៃវ៉ាន់។
នៅ​ក្នុង​សុន្ទរកថា​ដំបូង​បង្អស់​របស់​លោក​ស្រី​នៅ​ក្នុង​ទីក្រុង​តៃប៉ិ លោកស្រី​បាន​ស្នើ​ឲ្យ​មាន​កិច្ចសន្ទនា​វិជ្ជមាន​ជាមួយ​នឹង​ប្រទេស​ចិន។ ​

លោកស្រី​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ភាគី​ទាំង២​ត្រូវ​តែ​ទុក​រឿង​ចាស់​ឲ្យ​នៅ មួយ​ឡែក ហើយ​ចូល​រួម​ក្នុង​កិច្ចសន្ទនា​វិជ្ជមាន​ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​របស់ភាគី​ទាំង​សងខាង»។

គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​គាំទ្រ​ឯករាជ្យភាព​របស់​លោកស្រី Tsai ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​ទៅ​លើ​គណបក្ស​ជាតិ​និយម​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ដើម​ឆ្នាំ​នេះ។ គណបក្ស​ជាតិនិយម​បាន​ចំណាយ​ពេល​៨​ឆ្នាំ​ចុងក្រោយ​ដើម្បី​បង្កើន​ចំណង​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​

សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​កំពុង​តែ​ទន្ទឹង​រង់ចាំ​ការសហការ​ជាមួយនឹង​រដ្ឋបាល​ថ្មី​មួយ​នេះ និង​ជាមួយ​នឹង​គណបក្ស​នយោបាយ​ទាំងអស់​របស់​តៃវ៉ាន់​និង​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​តៃវ៉ាន់»។

គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​បាន​បង្ហាញ​សញ្ញា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មាន​បំណង​នឹង​រឹត​បន្តឹង​ការឈ្លបយកការណ៍​ពី​ចិន ដែល​បាន​ធ្វើ​ឲ្យ​ការទាក់ទង​គ្នា​រវាង​ភាគី​ទាំង​ពីរ​កាន់​តែ​ងាយស្រួល​និង​ខ្លាំង​ក្លា​ជាង​មុន។ ​

សភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ផែនការ​នឹង​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​មួយ​ត្រឹម​ចុង​ឆ្នាំ​នេះ ដែល​នឹង​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​របស់​យោធា​តៃវ៉ាន់​ដែល​បាន​ចូល​និវត្តន៍ ដែល​បាន​ឈ្លប​យកការណ៍​ឲ្យ​ប្រទេស​ចិន។

ចិន​និង​តៃវ៉ាន់​បាន​បែងចែក​គ្នា​ចាប់​តាំង​ពី​មាន​សង្គ្រាម​ស៊ីវិល​កាល​ពី​ទសវត្សរ៍​១៩៤០​មក​ម៉្លេះ។ ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់ និង​ទទូច​ឲ្យ​ភាគី​ទាំងអស់​បង្រួបបង្រួម​គ្នា​នៅ​ទីបំផុត។ ចិន​ក៏​តម្រូវ​ឲ្យ​ភាគី​ទាំង​សង​ខាង​យល់​ថា​កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន មុន​ពេល​បើក​កិច្ចប្រជុំ​ណា​មួយ។ ប៉ុន្តែ​លោកស្រី Tsai ចង់​ឲ្យ​កោះ​តៃវ៉ាន់​ពង្រឹង​ស្វ័យភាព​របស់​ខ្លួន ជា​ជាង​ងាក​ទៅ​រក​ប្រទេស​ចិន៕

XS
SM
MD
LG