ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីចិន​ព្រមានកោះ​តៃវ៉ាន់​ប្រឆាំង​នឹង​​ការ​ងាករេ​ទៅ​រក​ឯករាជ្យ


ប្រធានា​ធិបតី​ចិន​ ស៊ី ជីង​ពីង (ខាងលើ) ​បាន​ចេញ​ការ​ព្រ​មាន​ដ៏​ខ្លាំង​មួយ​ដល់​កោះ​តៃវ៉ាន់​និង​រដ្ឋាភិបាល​ដែល​​ចង់​បានឯករាជ្យ​ដែល​ទើប​ចូល​កាន់​តំណែង​របស់​កោះ​នោះ។
ប្រធានា​ធិបតី​ចិន​ ស៊ី ជីង​ពីង (ខាងលើ) ​បាន​ចេញ​ការ​ព្រ​មាន​ដ៏​ខ្លាំង​មួយ​ដល់​កោះ​តៃវ៉ាន់​និង​រដ្ឋាភិបាល​ដែល​​ចង់​បានឯករាជ្យ​ដែល​ទើប​ចូល​កាន់​តំណែង​របស់​កោះ​នោះ។

ប្រធានា​ធិបតី​ចិន​ ស៊ី ជីង​ពីង (Xi Jinping) ​បាន​ចេញ​ការ​ព្រ​មាន​ដ៏​ខ្លាំង​មួយ​ដល់​កោះ​តៃវ៉ាន់​និង​រដ្ឋាភិបាល​ដែលចង់​បានឯករាជ្យ​ដែល​ទើប​ចូល​កាន់​តំណែង​របស់​កោះ​នោះ។

​យោង​ទៅ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ (Xinhua) ​របស់​ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រ​ធានាធិបតី​ស៊ី​បាន​ប្រាប់​គណៈ​ប្រតិភូ​ដែល​ចូល​រួម​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​រារាំងសកម្មភាព​ទាមទារ​ឯករាជ្យ​របស់​កោះតៃ​វ៉ាន់ក្នុង​ទម្រង់​ណា​មួយ ​និងមិន​អនុញ្ញាត​ឲ្យ​មាន​ការ​បែកបាក់​ជា​ប្រវត្តិសាស្រ្ត​កើត​មាន​ឡើង​ម្តងទៀត​ទេ។

​ចិន​និង​កោះ​តៃវ៉ាន់ ​បាន​ផ្តាច់​ចេញ​ពី​គ្នា​ចាប់​តាំង​ពីឆ្នាំ​១៩៤៩ ​នៅ​ពេល​ដែល​កងទ័ព​ជាតិ​និយម​របស់​លោក Chiang Kai-shek ​បានរត់ចេញ​ពី​ចិន​ដីគោក​ បន្ទាប់​ពី​ចាញ់​សង្គ្រាម​ស៊ីវិល​ជាមួយ​នឹង​កងទ័ព​កុម្មុយនិស្ត​របស់​លោក​ម៉ៅ សេទុង។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​កោះតៃវ៉ាន់​ជាខេត្ត​មួយ​របស់​ខ្លួន ហើយ​បាន​សន្យា​យក​កោះ​នោះ​មក​ត្រួតត្រា​វិញ​ដោយ​ប្រើ​កម្លាំង ​ប្រសិនបើ​ចាំបាច់។

កោះ​នោះ​ស្ថិត​នៅ​ចម្ងាយ​១៨០គ.ម​ពី​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​នៃ​ប្រទេសចិន​ដី​គោក​ ​ដែល​ជា​កោះ​មួយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ជប៉ុន​រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទី​២​ នៅ​ឆ្នាំ​១៩៤៥។

ការព្រមាន​របស់​លោកស៊ី ​ជា​បញ្ហា​ថ្មី​បំផុត​មួយរបស់​កោះ​ដែល​ត្រួតត្រា​ដោយ​ខ្លួនឯង​នេះ​ចាប់ តាំង​ពី​លោកស្រី Tsai Ing-wen ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​ជឿនលឿន (DPP) ​របស់​កោះ​តៃវ៉ាន់ ​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមករា ​ហើយ​បាន​ដឹកនាំគណបក្ស​ប្រជា​ធិបតេយ្យ​ជឿនលឿន​ឆ្ពោះ​ទៅ​កាន់​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូក​ដី​នៅ​ក្នុងការ​បោះឆ្នោតសភា។ លោកស្រី Tsai ​បាន​និយាយ​ថា ​លោកស្រី​ចង់រក្សា​ស្ថានភាពសន្តិភាព​ និង​ស្ថេរភាពនៅ​ពេល​បច្ចុប្បន្ននេះ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ បន្ទាប់ពី​លោកស្រី​ចូល​កាន់​តំណែង​នៅ​ខែ​ឧសភា៕

XS
SM
MD
LG