ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចពិភាក្សា​​រវាង​តៃវ៉ាន់ និងចិន​បង្ក​ឲ្យ​មាន​ការ​រិះគន់​នៅ​តៃវ៉ាន់


ក្រុម​សកម្មជន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​កិច្ចជំនួប​នៅ​សិង្ហបុរី រវាង​ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក Ma Ying-Jeou និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping នៅ​ខាង​ក្រៅ​ក្រសួងកិច្ចការ​សេដ្ឋកិច្ច​នៅ​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នា​ថ្ងៃ​ទី០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥។
ក្រុម​សកម្មជន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​កិច្ចជំនួប​នៅ​សិង្ហបុរី រវាង​ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក Ma Ying-Jeou និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping នៅ​ខាង​ក្រៅ​ក្រសួងកិច្ចការ​សេដ្ឋកិច្ច​នៅ​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នា​ថ្ងៃ​ទី០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥។

ជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ​កាល​ពីថ្ងៃសៅរ៍​រវាង​មេដឹកនាំ​នៃ​កោះតៃវ៉ាន់ ​និង​មេដឹកនាំចិន​សំបូរ​មាន​ភាព​ប្រកប​ដោយនិមិត្តរូបនិយម​ ក៏ប៉ុន្តែ​មិន​សូវ​មាន​ខ្លឹមសារ​ទេ។​

ការ​រិះគន់​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ប្រព្រឹត្ត​របស់​លោក​ប្រធានាធិបតី​តៃវ៉ាន់​ Ma Ying-Jeou នៅ​ក្នុង​ជំនួប​ជាមួយ​លោកប្រធានាធិបតី​ Xi Jinping នៃ​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេសសិង្ហបូរីកំពុង​មាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​កោះ​តៃវ៉ាន់។ហើយ​នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​រូប​បាន​និយាយ​ថា​ ជំនួបគ្នា​នេះ​គ្មាន​ទាក់ទិន​អ្វី​ជាមួយ​នឹង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​ក្នុង​កោះតៃវ៉ាន់​ក៏​ដោយ​ ក៏​ជំនួប​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់មួយនៃ​ការឃោសនា​បោះឆ្នោត​ក្នុង​កោះ​តៃវ៉ាន់​រួច​ស្រេច​ទៅ​ហើយ។​

លោកស្រី​ Tsai Ing-wen បេក្ខនារី​ប្រធានាធិបតី​តៃវ៉ាន់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អភិវឌ្ឍន៍បាន​មាន​ប្រសាសន៍​ថា អ្វី​សំខាន់​មួយ​ដែល​លោកប្រធានាធិបតី​តៃវ៉ាន់​មិន​បានគូសបញ្ជាក់​នៅ​ក្នុង​ជំនួបរបស់​លោក ឬនៅ​ក្នុង​សេចក្តី​ថ្លែង​របស់​លោក​ទៅ​កាន់​ក្រុម​អ្នកកាសែត​បន្ទាប់​ពី​ការ​បញ្ចប់​កិច្ចចរចា​បិទ​ទ្វារ​នោះ​គឺ សេចក្តី​ថ្លៃថ្នូរ​ផ្នែក​ប្រជាធិបតេយ្យ​របស់​កោះតៃវ៉ាន់ ​សេរីភាពនិង​ឆន្ទៈ​របស់​ប្រជាជន​តៃវ៉ាន់។

ថ្លែងទៅ​កាន់ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ Taichung ក្នុង​ផ្នែកកណ្តាលនៃកោះតៃវ៉ាន់ លោកស្រី​ Tsai Ing-wen បាន​កោះហៅ​ក្រុម​អ្នកបោះឆ្នោត​ឲ្យបោះឆ្នោត​ទម្លាក់​គណបក្សរ​បស់​លោក Ma ពី​ការិយាល័យ​ប្រធានាធិបតី​និង​ពី​អង្គការ​នីតិបញ្ញត្តិ៕

XS
SM
MD
LG