ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​តៃវ៉ាន់​រៀបចំ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ


លោក Ma Ying-jeou ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ និង​លោក​ប្រធានាធិបតី​ចិន​​ Xi Jinping ​បាន​គ្រវី​ដៃ​ដាក់​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក Ma Ying-jeou ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ និង​លោក​ប្រធានាធិបតី​ចិន​​ Xi Jinping ​បាន​គ្រវី​ដៃ​ដាក់​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

កាលពី​ថ្ងៃ​សៅរ៍​ ក្រុម​មេដឹកនាំ​នៃ​កោះ​តៃវ៉ាន់​ និង​ប្រទេស​ចិន​បាន​ចាប់​ដៃ​គ្នា​ជា​ប្រវត្តិសាស្ត្រ ​នៅ​មុន​ការ​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដែល​ជា​ជំនួប​ទល់​មុខ​គ្នា​ជា​លើកទី​មួយ​រវាង​ភាគី​ទាំង​ពីរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩​មក។

លោក Ma Ying-jeou ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ និង​លោក​ប្រធានាធិបតី​ចិន​ ​Xi Jinping ​បាន​ញញឹម​ និង​បាន​គ្រវី​ដៃ​ដាក់​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ហើយ​បន្ទាប់មក​អស់​លោក​បាន​ចាប់ផ្តើម​កិច្ចប្រជុំ​របស់​អស់​លោក។

លោក Xi បាន​មាន​ប្រសាសន៍​នៅ​ពេល​បើក​កិច្ចប្រជុំ​កំពូល​នេះ​ថា «គ្មាន​កម្លាំង​អ្វី​អាច​ទាញ​បំបែក​យើង​បាន​ទេ។ យើង​ជា​គ្រួសារ​តែ​មួយ»។

លោក​ Ma បាន​មាន​ប្រសាសន៍​ថា​ «ទោះ​ណា​នេះ​ជា​កិច្ចប្រជុំ​លើកទី​មួយ​ក៏​ដោយ ​ក៏​យើង​មាន​អារម្មណ៍​ដូច​ជា​មិត្តភក្តិ​នឹង​គ្នា​យូរ​មក​ហើយ»។ លោក​បាន​និយាយ​ថា ​លោក​ប្តេជ្ញា​ធ្វើ​ឲ្យ​សន្តិភាព​នៅ​ទូទាំង​កោះ​តៃវ៉ាន់​ ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា​ «ភាគី​ទាំង​ពីរ​គួរ​គោរព​សេចក្តី​ថ្លៃថ្នូរ ​និង​របៀប​រស់​នៅ​របស់​ភាគី​នីមួយៗ»។

អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​បាន​ទស្សន៍ទាយ​ថា​ កិច្ចប្រជុំ​កំពូល​នេះ​នឹង​ក្លាយ​ជា​«ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់​ធំ​មួយ» ​នៅ​ក្នុង​ការ​វិវត្ត​នៃ​ការ​ចំណង​ទាក់ទង​គ្នា​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់។​

នៅ​ក្នុង​កោះ​តៃវ៉ាន់ ក្រុម​បាតុករ​ខឹង​សម្បារ​ និង​បាន​ប្រឹងប្រែង​ឆ្មក់​ចូល​ក្នុង​អាគារ​សភា​ក្នុង​ក្រុង Taipei ​នៅ​ពេល​ដែល​លោក​ Ma ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​កាន់​ការ​ប្រជុំ​នេះ។ ក្រុម​ប៉ូលិស​បាន​បញ្ឈប់​ពួកគេ​ ក៏​ប៉ុន្តែ​គ្មាន​ការ​ចាប់​ខ្លួន​ក្រុម​បាតុករ​ទេ។ ក្រុម​បាតុករ​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង Taipei ​នៅ​ពេល​លោក​ Ma ​និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​មុនពេល​ចាកចេញ​ដំណើរ​ទៅ​កាន់​កិច្ច​ប្រជុំ​នេះ៕

XS
SM
MD
LG