ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​តៃវ៉ាន់​នឹង​ជួប​ពិភាក្សា​ជា​ប្រវត្តិសាស្រ្ត​ខណៈ​ការបោះឆ្នោត​ឈាន​ជិត​មក​ដល់


ក្រុម​បាតុករ​ប្រឆាំង​​ប្រធានាធិតីតៃវ៉ាន់ បាន​ស្រែក​ពាក្យ​ស្លោក​ដោយ​មាន​បដា​ផង ដើម្បី​ប្រឆាំង​នឹង​ការ​ជួប​គ្នា​ដែល​បាន​គ្រោង​ទុករវាង​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou ជាមួយ​សមភាគី​ចិន​ Xi Jinping ក្នុង​ទីក្រុង​តៃប៊ិក កោះតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្រុម​បាតុករ​ប្រឆាំង​​ប្រធានាធិតីតៃវ៉ាន់ បាន​ស្រែក​ពាក្យ​ស្លោក​ដោយ​មាន​បដា​ផង ដើម្បី​ប្រឆាំង​នឹង​ការ​ជួប​គ្នា​ដែល​បាន​គ្រោង​ទុករវាង​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou ជាមួយ​សមភាគី​ចិន​ Xi Jinping ក្នុង​ទីក្រុង​តៃប៊ិក កោះតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ដែល​តៃវ៉ាន់​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ ប្រធានាធិបតី​តៃវ៉ាន់​ លោក​ Ma Ying-jeou ​បាន​ប្រកាស​ថា​ លោក​នឹង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់ជាមួយ​មេ​ដឹកនាំ​ចិន គឺ​ លោក ហ្សី ជីនពីង​ នៅ​ប្រទេស​សាំងហ្កាពួរ។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សៅរ៍​នេះ ​នឹង​ក្លាយ​ជាជំនួប​ពិភាក្សា​មុនដំបូង​បង្អស់​រវាង​មេ​ដឹកនាំ​តៃវ៉ាន់​និង​ចិន​ ចាប់​តាំង​ពី​ឆ្នាំ១៩៤៩​មក។ អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​កំពុង​ព្យាករណ៍​ថា ​កិច្ច​ប្រជុំ​នេះ​នឹង​ក្លាយ​ជាព្រឹត្តិការណ៍​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​មួយ ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ដែល​កំពុង​មាន​លក្ខណៈ​ចង្អៀត​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

នៅ​តៃវ៉ាន់​ អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​បាន​បញ្ចេញ​ប្រតិកម្ម​ខ្វល់ខ្វាយ​ភ្លាមៗ​អំពី​ជំនួប​ពិភាក្សា​នេះ ​និង​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​តៃប៉ិ។ ​អ្នកខ្លះ​បាន​ស្នើ​ឲ្យ​មាន​ការចោទ​ប្រកាន់​ទៅលើ​លោក​ Ma ​ថា​ក្បត់​ជាតិ​ ពីព្រោះ​មុនពេល​ដែល​លោក ​Ma ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​អាណត្តិ​ទី២នោះ​ លោក​បាន​សន្យា​ថា​នឹង​មិន​ជួប​ជាមួយ​នឹង​មេដឹកនាំ​របស់​ចិន ឬ​ពិភាក្សា​អំពី​ការ​រួបរួម​ជា​ដាច់​ខាត។

ប្រទេសចិន​បាន​អះអាង​ថា​ ការដឹកនាំតៃវ៉ាន់​ដោយ​ប្រជាធិបតេយ្យ គឺ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន ហើយ​ចិន​ចង់​ឲ្យ​ប្រទេស​ទាំង២​មានការ​រួបរួមគ្នា​ជាថ្មី​ឡើងវិញ។ ក៏​ប៉ុន្តែ មានការគាំទ្រ​តិចណាស់​ពី​ភាគីតៃវ៉ាន់​ ក្នុង​ការបង្រួបបង្រួម​ជាមួយនឹង​ប្រទេស​ចិន។

លោកស្រី ​Tsai Ing-wen ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ជា​បេក្ខនារី​ឈរ​ឈ្មោះ​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ​នេះ​បាន​និយាយថា​ លោក​ស្រី​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​សេចក្ដីប្រកាស​នេះ​ដូច​អ្នកដទៃ​ទៀត​ដែរ៕

XS
SM
MD
LG