ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្វីស​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​លោក​ Sepp Blatter


ប្រទេស​ស្វីស​បានបើក​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ចំពោះ​សំណុំ​រឿង​លោក​ Sepp Blatter (ខាងលើ) ដែល​ជា​នាយក​ស្ថាប័ន​បាល់ទាត់​ពិភពលោក ​ FIFA។
ប្រទេស​ស្វីស​បានបើក​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ចំពោះ​សំណុំ​រឿង​លោក​ Sepp Blatter (ខាងលើ) ដែល​ជា​នាយក​ស្ថាប័ន​បាល់ទាត់​ពិភពលោក ​ FIFA។

ប្រទេស​ស្វីស​បានបើក​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ចំពោះ​សំណុំ​រឿង​លោក​ Sepp Blatter ​នាយក​ស្ថាប័ន​បាល់ទាត់​ពិភពលោក ​ FIFA។​ ការិយាល័យ​អគ្គរដ្ឋអាជ្ញា ស្វីស​បាន​ប្រកាស​ពីការ​ស៊ើបអង្កេត​កាលពី​ថ្ងៃសុក្រ​ចំពោះ​ការ​ដែលអាច​មាន ការ​ពាក់​ព័ន្ធនឹង​រឿង​ព្រហ្មទណ្ឌ​លើការ​គ្រប់គ្រង​មិនត្រឹមត្រូវ​ និង​ការ​កេង​បន្លំប្រាក់ FIFA។

ការិយាល័យ​អគ្គរដ្ឋអាជ្ញា​បាន​និយាយថា​ ការិយាល័យ​របស់​លោក​ប្រធាន ​FIFA ត្រូវ​គេ​ស្រាវជ្រាវ​ ហើយ​ទិន្នន័យ​ត្រូវគេ​រក្សាទុក។​ ការស៊ើប​អង្កេត​សំណុំរឿង លោក ​Blatter ​កើតឡើង​ក្នុង​ពេល​ជាមួយគ្នា​ដែល​មានការ​ស៊ើបអង្កេត​បន្ត​អំពី អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​កីឡាធំ​បំផុត​បស់​ពិភពលោក​នេះ។

លោក​ Blatter អាយុ​៧៩ឆ្នាំ​បាន​ប្រកាស​លាឈប់​ពីមុខតំណែង​កាលពី​ខែ​កុម្ភៈ ដោយសារ​តែមានការ​ចោទប្រកាន់​អំពីអំពើ​ពុករលួយ​តាំងពី​ដំបូង​ប្រឆាំងនឹង​ក្រុម មន្ត្រីជាន់​ខ្ពស់​របស់​អង្គការ​នេះ។

មេធាវីរបស់​លោក​ Blatterគឺលោក ​Richard ​Cullen ​បានថ្លែង​ក្នុងសេចក្តី​ថ្លែង ការណ៍​ថា​ ប្រធាន​អង្គការ​ FIFA​ កំពុង​សហការ​ជាមួយ​អាជ្ញាធរ។​ ហើយ​លោក មេធាវីរូប​នេះ​បាន​អះអាង​ថា ភស្តុតាង​បានបញ្ជាក់​ថា គ្មានការ​គ្រប់គ្រង​ថវិកា​បែប មិន​ត្រឹម​ត្រូវកើត​ឡើងទេ។

ស.រ.អា​ក៏​បាន​ស៊ើបអង្កេត​រឿងអំពើ​ពុករលួយ​ស្ថាប័ន​ FIFA ​នេះ​ដែរ៕

XS
SM
MD
LG