ពួកមន្ត្រីអ៊ីរ៉ាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងក្រុងបាកដាដបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៣នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់ទៀតត្រូវរបួស។
ពួករដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ។
អ្នកដាក់គ្រាប់បែកអត្តឃាតក្នុងឡានបានបំផ្ទុះគ្រឿងផ្ទុះនៅកន្លែងចូលក្នុងផ្សារមួយមានមនុស្សកុះករនៅថ្ងៃអាទិត្យនៅក្នុងសង្កាត់មួយដែលមានអ្នកស្រុកភាគច្រើនជាពួកឥស្លាម Shi'ite៕