ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​ទំនិញ​ឡើង​ថ្លៃ​និង​ប្រឆាំង​​រដ្ឋាភិបាល​ស៊ូដង់​រីក​រាល​ដាល​ដល់​ទីក្រុង​ជា​ច្រើន


ភ្នក់​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ទីក្រុង Atbara រដ្ឋ Nile River នៅ​ភាគ​ឦសាន​ប្រទេស​ស៊ូដង់។
ភ្នក់​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ទីក្រុង Atbara រដ្ឋ Nile River នៅ​ភាគ​ឦសាន​ប្រទេស​ស៊ូដង់។

បាតុកម្ម​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ​និង​ប្រឆាំង​រដ្ឋាភិបាល​ស៊ូដង់មាន​អាយុកាល៣​ទសវត្សរ៍​របស់​ប្រធានាធិបតី​លោក​ Omar Hassan al-Bashir ​បាន​រីក​រាល​ដាល​ដល់​ទីក្រុង​ជា​ច្រើនក្នុង​ពេល​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ស្លាប់​និង​របួស​ថ្មីៗ។​

រដ្ឋាភិបាល​បាន​បិទ​សាលារៀន​និង​សាកល​វិទ្យាល័យ​នៅ​រដ្ឋធានី​ខាទុំ ​ប្រទេស​ស៊ូដង់​ ដើម្បី​រារាំងនិស្សិត​មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​តវ៉ា​ដែល​កំពុង​រីក​រាល​ដាល ​ហើយ​ប្រធាន​ប្រឆាំង​ចារកម្ម​របស់​ប្រទេស​នេះ​បាន​បិទ​សេវា​អ៊ីនធឺណេត​និង​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។​

ក្រុម​បាតុករ​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវនៃ​រដ្ឋធានី​ខាទុំ ហើយ​យ៉ាង​ហោច​ណាស់​នៅ​តាម​ទីក្រុង​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ​ក៏​មាន​ការ​តវ៉ា​ដែរ​កាល​ពី​ថ្ងៃសៅរ៍។​ មាន​របាយ​ការណ៍​អំពី​ការ​ប៉ះ​ទង្គិច​ជាមួយកម្លាំង​សន្តិសុខ​ដែល​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន។ ​របាយ​ការណ៍​នៃ​ការ​ចាប់​ខ្លួន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ​ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​បិទ​អ៊ីនធឺណេត ​គេ​មិន​ដឹង​ច្បាស់​ថា ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។ ​

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​រាយការណ៍​ថា ​មេដឹក​នាំ​ក្រុម​ប្រឆាំង​ចំនួន​១៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃសៅរ៍​ រួម​ទាំង​អ្នក​នយោបាយ​ឈ្មោះ ​Farouq Abu Issa ​ដែល​ជាមេ​ដឹកនាំ​ក្រុម​ប្រឆាំង​មួយ​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​សំខាន់ៗចំនួន២ក្រោយ​ពី​មាន​ការ​ជួបជុំ​របស់​គូ​ប្រជែង​លោក​ប្រធានាធិបតី​លោក Omar Hassan al Bashir ​នៅ​ក្នុង​រដ្ឋធានី៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG